ដោយសារ ភាពធ្វេសប្រហែស របស់ បុរសជនជាតិចិន ធ្វើឲ្យ ពលរដ្ឋខ្មែរ ២នាក់ស្លាប់

 
 

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ បានបើករថយន្ត ខ្វះភាពប្រុងប្រយ័ត្ន បានធ្វើឲ្យបុកជនជាតិខ្មែរ ៣នាក់ ត្រូវជាឪពុក-កូនបានស្លាប់ និងរង របួសចំនួន៣នាក់ ដោយ២នាក់និងម្នាក់រងរបួសធ្ងន់ធ្ងរ។

ហេតុការណ៍នេះបានកើតឡើងនៅ ថ្ងៃទី២៣ ខែឧសភាឆ្នាំ២០១៥ វេលាម៉ោង២២និង៤៥នាទី នៅចំណុច ផ្លូវលេខ២១ ភូមិព្រែកប៉ាងឃុំ កោះខែល ស្រុកស្អាង ខេត្តកណ្ដាល ។

រថយន្តបង្កហេតុ ម៉ាក CARAVELLE ពណ៌ ស គ្នានផ្លាកលេខបើកបរ ដោយជនជាតិចិន ឈ្មោះ ហ៊ង វិនស៉ីង (Wang Winhain) ភេទ ប្រុស អាយុ៣២ឆ្នាំ(ឃាត់ខ្លួន) បើកបររថយន្តរបស់ក្រុមហ៊ុន ធ្វើ ដំណើរពីត្បួងមកជើង ។

លុះពេលមកដល់ចំណុចកើតហតុក៍បានបុកជាមួយម៉ូតូ សង់កូរ៉េ ពណ៌ក្រហម ពាក់ផ្លាកលេខ កណ្ដាល 1L-9755បើកបរដោយឈ្មោះញ៉ឹក ចន្ថា ភេទបស្រី អាយុ៤៥ឆ្នាំ (មិនពាក់មួក) មុខរបរ កសិករ រួមដំណើរជាមួយឈ្មោះកៃ រតនា ភេទប្រុសអាយុ១២ឆ្នាំ ត្រូវជាកូន និង ឈ្មោះកៃ ស្រីពី ភេទស្រី អាយុ៧ ឆ្នាំ ត្រូវជាកូន មានទីលំនៅភូមិព្រែកប៉ាង ឃុំកោះខែលស្រុកស្អាងខេត្តកណ្ដាល។

ទាំងរថយន្ត និងម៉ូតូបានធ្វើដំណើរបញ្ច្រាសទិសគ្នា ពីជើងមកត្បូងបណ្ដាល ដួលស្លាប់២នាក់ និងរងរបួស១នាក់ ។ ម៉ូតូ និង រថយន្ត បានយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម