តុលាការ សម្រេចឃុំខ្លួន ជនសសៃ ប្រសាទ ដែលវាយសម្លាប់ ព្រះសង្ឃ នៅវត្តគោកពង្រ ដាក់ពន្ធនាគារ

 
 

កំពង់ចាម ៖ ជនសសៃប្រសាទម្នាក់ ដែលបានយកដំបង វាយសម្លាប់ ព្រះសង្ឃ គង់នៅវត្តគោកពង្រ ក្នុងស្រុកជើងព្រៃនោះ ត្រូវបានចៅ ក្រមស៊ើបសួរ សាលាដំបូង ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០១៥នេះ ចេញដីកាសម្រេចឃុំខ្លួនដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ។

យោងតាមដីការសម្រេចឃុំខ្លួនរបស់ លោក ងួន វុទ្ធី ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ចាម បានបញ្ជាឲ្យ សមត្ថកិច្ចនាំ ឈ្មោះ ញឹក វណ្ណា ទៅកាន់ពន្ធនាគារ នារសៀល ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥នេះ។

 សូមបញ្ជាក់ថា ព្រះសង្ឃ មួយអង្គ គង់នៅវត្ដគោកពង្រ ហៅវត្ដស្រាម ស្ថិតនៅភូមិ អណ្ដូងត្រាំង ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម ត្រូវបាន ជនសសៃប្រសាទម្នាក់ យកដំបង វាយរហូតសុគត់ កាលពីវេលា ម៉ោង៥ទាបភ្លឺថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០១៥ នេះ  ប៉ុន្ដែជនសសៃ ប្រសាទ ដែលយកទីវត្ដអារ៉ាម ជាកន្លែងស្នាក់អាស្រ័យ និងហូបចុក បាយនៅក្នុងវត្ដនោះ ត្រូវបានកម្លាំង នគរបាលមូលដ្ឋានស្រុកជើងព្រៃ តាមចាប់បានមក វិញ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃដដែលនេះ ។

យោងតាម ប្រភពព័ត៌មានពីមន្ដ្រីនគរ បាលស្រុកជើងព្រៃ បានឱ្យដឹងថា ជនបង្ក ដែលជាមនុស្ស សសៃប្រសាទរូបនេះ មាន ឈ្មោះញឹក វណ្ណា អាយុ៤៧ឆ្នាំ រស់នៅភូមិ សង្កែ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ រីឯព្រះ សង្ឃរងគ្រោះ ព្រះនាមឆើត រ៉ាឆាន់ ព្រះជន្ម ១៨វស្សា មានស្រុកកំណើត នៅភូមិប្រសាំ ឃុំទំនប់ ស្រុកបាធាយ ខេត្ដកំពង់ចាម ហើយមុនពេលសុគត់ ជានេន គង់នៅ វត្ដគោកពង្រ នេះតែម្ដង ។

មន្ដ្រីនគរបាលបានបញ្ជាក់ថា នៅវេលាម៉ោង កើតហេតុ នោះ ជនបង្កបាន យកដំបងវាយព្រះសង្ឃ ពីក្រោយ ខណៈដែល ព្រះអង្គកំពុងរៀនធម៌ ពេលនោះ បានក្រោករត់បាន ចម្ងាយ១២ម៉ែត្រ ក៏ដួលសុគតតែម្ដង ។

ស្នងការនគរបាល ខេត្ដកំពង់ចាម លោក ឧត្ដមសេនីយ៍ បែន រត្ន័ បានបញ្ជាក់ថា ក្រោយវាយធ្វើគត ព្រះសង្ឃរួចមក ជននេះ បានរត់ទៅភ្នំជើងព្រៃ ជិតព្រំប្រទល់ ស្រុកបាធាយ ប៉ុន្ដែត្រូវបានកម្លាំង នគរបាលរបស់លោក ដេញតាមនិងព័ទ្ធចាប់រយៈពេល៣ម៉ោង ក្រោយកើតហេតុ៕








 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម