បាញ់នៅក្រុងតាខ្មៅ ស្លាប់ម្នាក់ របួស ម្នាក់ លោកស្នងការថា រឿងគំនុំ សាក្សីថា ករណីប្លន់
កណ្តាល៖ នៅម៉ោងប្រមាណ ៨ និង១០នាទីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥នេះ មានជនប្រដាប់ កាំភ្លើង K59 ពីរនាក់ បានបាញ់ប្រហារទៅ លើ អ្នកដំណើរ បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ និងបុរស ម្នាក់ទៀត រងរបួសធ្ងន់ នៅសង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ខេត្ត កណ្តាល។
ការបាញ់ប្រហារនេះ គេនៅមិនទាន់ដឹងថា ជាករណីប្លន់ ឬជាគំនុំនោះ ប៉ុន្តែរបស់ជនរងគ្រោះ និងទ្រព្យ សម្បត្តិជាប់ នឹងខ្លួនដទៃទៀត មិនមានការ បាត់បង់ឡើយ។ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ ពីអត្តសញ្ញាណជនរងគ្រោះនៅឡើយទេ។
សមត្ថកិច្ច បានបញ្ជាក់ថា ជនដៃដល់ក្នុងអំពើបាញ់ប្រហារនេះ ជិះម៉ូតូម៉ាក់វីវ៉ា ក្រោយធ្វើសកម្មភាព ពួកគេបានរត់គេច ខ្លួនបាត់អស់ដោយ សុវត្ថិភាព។
ស្នងការនគរបាលខេត្តកណ្តាល លោក អ៊ាវ ចំរើន បានថ្លែងប្រាប់ភ្លាមៗក្រោយកើហេតុថា ការបាញ់ ប្រហារនេះ មិនមែនជាករណីប្លន់ នោះទេ គឺជាករណីគំនុំ។ លោក បន្តបញ្ជាក់ថា សមត្ថកិច្ចរកឃើញ សំបកគ្រាប់ចំនួន ៣គ្រាប់នៅកន្លែងកើតហេតុ។
ទោះបីជាយ៉ាងណា សាក្សីមួយចំនួននៅកន្លែងកើតហេតុ គេនៅតែមានការសង្ស័យថា ការបាញ់ ប្រហារនេះ ជាករណីប្លន់ មិនមែនជាករណី គំនុំ ដូចលោកស្នង ការបញ្ជាក់នោះទេ។ តែមូលហេតុ ដែលក្រុមចោរមិនបានយកម៉ូតូ និងទ្រព្យសម្បត្តិដទៃទៀត ដោយសារពេលវេលាមិន អំណោយ ផល ពោលក្រុមចោរខ្លាចប្រជាពលរដ្ឋនៅកន្លែង កើតហេតុឡោមព័ទ្ធចាប់ខ្លួន ទើបពួកគេសម្រេចចិត្ត រត់គេចខ្លួន ទាំងមិនយក អ្វីទាំងអស់៕
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!