ចូលទៅលួច ម៉ូតូក្នុងវត្ត ពេលយប់ ត្រូវម្ចាស់គេ ទាន់វាយ ឡើងទ្រមខ្លួន ព្រឹកឡើង ទើបប្រគល់ ទៅឱ្យប៉ូលិស ប៉ុស្តិ៍ចតុមុខ
រាជធានីភ្នំពេញ ៖ ជនសង្ស័យជាចោររលួចម៉ូតូ ម្នាក់ត្រូវបានក្រុមនិស្សិត និងកូនសិស្សលោក នាំគ្នាដេញចាប់បាន និងវាយឡើងទ្រមខ្លួន រួចចងទុកមួយយប់ លុះព្រឹកឡើងទើបប្រគល់ ទៅឱ្យប៉ូលិស ក្រោយពីរូបគេធ្វើសកម្មភាព លួចម៉ូតូម៉ាកនិច ពណ៌ស មួយគ្រឿង មិនបានសម្រេច ដោយម្ចាស់ គេទាន់។
ករណីចោរលួចម៉ូតូនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣រំលង អធ្រាត្រឈាន ចូលថ្ងៃទី២៤ ឧសភា ២០១៥ នៅចំណុចកុដិ លេខ១២ ក្នុងវត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានពី មន្ត្រីនគរបាលម្នាក់បាន ប្រាប់ឱ្យដឹងថា និស្សិតជនរងគ្រោះ ឈ្មោះធុច វ៉ាន់នីដា ភេទប្រុស អាយុ២៤ឆ្នាំ ដែលជាម្ចាស់ម៉ូតូម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CR-4596 ត្រូវបានជនសង្ស័យ ឈ្មោះលី សុខលីន អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុង ខណ្ឌពោធិ៍សែនជ័យ បានធ្វើសកម្មភាព លួចយកម៉ូតូមួយគ្រឿង ហើយអូសចេញពីកុដិ ក៏ត្រូវម្ចាស់ឃើញ ទាន់ស្រែកឆោឡោឡើង និងនាំគ្នាដេញ ចាប់បានភ្លាមៗតែម្តង។
ដោយសំអាងទៅលើ ពាក្យបណ្តឹងរបស់និស្សិតរងគ្រោះ និងសាក្សីគ្រប់គ្រាន់នោះ ក៏បានកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាន នគរបាលខណ្ឌដូនពេញ ជាបន្តទៅទៀត។
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!