ទំនាស់​រឿង ​បាត់​មាន់គក កើតជា​ជម្លោះ ​ចាក់​​គ្នា​ដោយ​ ផ្លែ​ដែកឆាប

 
 

ខេត្តក្រចេះ៖ ជម្លោះដោយសារតែរឿង លួចមាន់គកមួយក្បាល បានក្លាយជាអំពើហិង្សារវាង ខ្មែរអ៊ិស្លាមពីរនាក់ បណ្តាលឲ្យជនម្នាក់រងរបួសធ្ងន់ ទទួលរងនូវការចាក់ប្រហារ ដោយផ្លែដែកឆាបពីជនម្នាក់ទៀត ហើយជនដៃដល់បាន រត់គេចខ្លួនបាត់ស្រមោល ។

មន្ត្រីនគរបាល ស្រុកឆ្លូងបានឲ្យដឹងថា អំពើហិង្សាដែលផ្តើមចេញ ពីជម្លោះដោយសារតែរឿងបាត់ មាន់គកនេះ បានកើតឡើងនៅយប់ថ្ងៃទី២៣ ឧសភា នៅក្នុងឃុំពង្ររ ស្រុកឆ្លូង ។ ជនរងគ្រោះឈ្មោះ កូប រ៉ន អាយុ២៧ឆ្នាំ មានទីលំនៅ នៅឃុំពង្ររ ស្រុកឆ្លូង រងរបួសធ្ងន់ ដោយត្រូវជនដៃដល់ប្រើផ្លែដែកឆាប ចាក់ត្រូវដងខ្លួនច្រើនកន្លែង និងបញ្ជូនមកសង្គ្រោះនៅ មន្ទីរពេទ្យបង្អែកឆ្លូង ។

មន្ត្រីនគរបាលបន្តថា ដោយសារតែជនដៃដល់ចោទជនរងគ្រោះ ថាបានលួចមាន់គក របស់ខ្លួនទៅមួល.កឱ្យងាប់យកទៅលក់ ។ ទើបបង្កទៅជាជម្លោះ និងឈានដល់ ការចាក់គ្នាបែបនេះ ។

លោកវរសេនីយ៏ត្រី ឌួង សុទ្ធី អធិការនគរបាលស្រុកឆ្លូង បញ្ជាក់ថា ជនដៃដល់ដែល កំពុងរត់គេចខ្លួននោះ នគរបាលបានកំណត់ អត្តសញ្ញាណ រួចហើយ និងស្រាវជ្រាវតាមរកចាប់ខ្លួន មកផ្តន្ទាទោសតាមច្បាប់ ៕


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម