ខ្ចីម៉ូតូមិត្តភក្តិជិះទៅទិញអីវ៉ាន់ បើកលឿនជាប់ហ្គាជ្រុលបុករថយន្តវីហ្គោកៀបជាប់គ្នារងការខូចខាតទាំង២
រាជធានីភ្នំពេញ ៖ យុវជនម្នាក់ បានរងរបួសស្រាល បន្ទាប់ពីរូបគេ ជិះម៉ូតូមួយគ្រឿង ម៉ាកឃ្លិក ក្នុងល្បឿនលឿន ជាប់ហ្គា ចាប់ហ្វ្រាំងមិនស៊ី ជ្រុលទៅបុក ផ្ទប់នឹងរថយន្តវីហ្គោ ដែលកំពុងបើកឆ្លង ទាំងកំរោល បណ្តាលឱ្យម៉ូតូ និងរថយន្ត កៀបចូលគ្នា រងការខូចខាត ទាំងសងខាង ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៣ ឧសភា ២០១៥ នៅតាមបណ្តោយ ផ្លូវលេខ៣១៨ ទល់មុខនឹង ក្រុមហ៊ុនសន្តិសុខ យីហោ IPS Security Sevice co.LTD ក្នុងសង្កាត់ ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។
ប្រភពពីសាក្សី នៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរស វ័យ២០ឆ្នាំម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកឃ្លិក ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ លាយលឿង ពាក់ស្លាកលេខ ភ្នំពេញ 1BQ-1503 ជិះតែម្នាក់ឯង ធ្វើដំណើរតាមបណ្តោយ ផ្លូវលេខ៣១៨ ក្នុងទិសដៅ ពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ។
លុះមកដល់ចំណុច កើតហេតុ មានរថយន្តមួយគ្រឿង ម៉ាកវីហ្គោ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2T-5899 បើកបរដោយ បុរសម្នាក់ កំពុងបើកថយ ក្រោយចេញពីមុខផ្ទះ ធ្វើឱ្យម៉ូតូដែល កំពុងបើកលឿន ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុក ទាំងកំរោលតែម្តង បណ្តាលឱ្យម៉ូតូ កៀបចូលក្រោម ផ្នែកខាងក្រោយ នៃរថយន្តរងការ ខូចខាតយ៉ាងដំណំ ចំណែកយុវជន ជាម្ចាស់ម៉ូតូ បានរងរបួសស្រាល ដោយសារលោតចុះ ពីលើម៉ូតូ ទាន់ពេល។
ចំណែកយុវជន ជាម្ចាស់ម៉ូតូវិញ បានឱ្យដឹងថា កាលដែលរូបគេ ជិះបុកទាំងកំរោល បែបនេះ គឺដោយសារ គេប្រញាប់ ទៅទិញអីវ៉ាន់ ហើយពេលបើក មកដល់ចំណុច កើតហេតុ រូបគេក៏បាន ឃើញរថយន្តបើកថយក្រោយ ពីចំងាយដែរ ប៉ុន្តែមិនដឹងថាយ៉ាងម៉េច ពេលនោះស្រាប់តែ ម៉ូតូរបស់គេជាប់ហ្គា ហើយហ្វ្រាំង ក៏ចាប់លែងស៊ីទៀត ទើបបណ្តាលឱ្យគេ បង្ខំចិត្តបើកបុក ទាំងកំរោល បែបនេះតែម្តងទៅ ។
ក្រោយ កើតហេតុភ្លាមៗនោះ សមត្ថកិច្ចមូលដ្ឋាន បានចុះអន្តរាគមន៍ ដល់កន្លែងកើតហេតុភ្លាមៗ និងធ្វើការសម្របសម្រួល ភាគីទាំងសងខាង ដោយឱ្យចរចា តម្លៃសំណង រវាងគ្នា និងគ្នា ។ ប៉ុន្តែយុវជនជាម្ចាស់ម៉ូតូ បានលើកម្រាមដៃ ១០សំពះ ទៅខាងម្ចាស់រថយន្ត ឱ្យយោគយល់ ដល់រូបគេផង ដោយសាររូបគេ ជាកូនអ្នកក្រីក្រ គ្មានលុយកាក់ ក្នុងខ្លួនទេ ហើយម៉ូតូដែលគេជិះ គឺទើបនឹងខ្ចីមិត្តភក្តិ មកដើម្បីទៅទិញអីវ៉ាន់ ។
ទោះជាយ៉ាងណា ម្ចាស់រថយន្ត នៅតែមិនសុខចិត្ត ក៏សម្រេចប្រគល់ឱ្យ សមត្ថកិច្ច ជំនាញធ្វើការវាស់វែង អូសយកទាំងម៉ូតូ និងរថយន្ត ទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលខណ្ឌចំការមន តែម្តងទៅ៕
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!