គង់ ច័ន្ទរដ្ឋា និង សាន សុម៉ាលី ក្ដៅចិត្ត នឹងព័ត៌មានថា ត្រឹមតែ ៣០០ដុល្លារ អាចនាំតារា ឡើងសណ្ឋាគារ បាន

 
 

ភ្នំពេញ៖ បន្ទាប់ពីមានបណ្តាញ សារព័ត៌មាន ក្នុងស្រុកមួយចំនួន បានធ្វើការចុះផ្សាយ អត្ថបទមួយ ដែលទម្លាយជា សាធារណៈថា នៅក្នុងពិភពសិល្បៈ នាពេលបច្ចុប្បន្ននេះ មានវត្តមាន តារាស្រីមួយចំនួន លក់ខ្លួនក្នុង តម្លៃត្រឹមតែ ៣០០ដុល្លារនោះ គេឃើញមានវត្ត មានតារាស្រី២ដួង បានចេញមុខប្រតិកម្ម និងសម្តែងការហួសចិត្ត ដោយគិតថា ការចុះផ្សាយព័ត៌មាន បែបនោះ គឺជាចេតនា ជាន់ឈ្លី កិត្តិយស តារាស្រីក្នុងស្រុក និងក្នុងនាមជាខ្មែរដូចគ្នា បែរជាមានចេតនា ជាន់ពន្លិចគ្នាទៅវិញ ។

តារាសម្តែងមានដើមទ្រូង ស្រស់ទ្រលុកទ្រលន់កញ្ញា សាន សុម៉ាលី ក្រោយពីបានឃើញ ព័ត៌មានមួយនេះភ្លាម នាងក៏បាន Share អត្ថបទមួយនោះហើយ សរសេរសារបង្ហោះ នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook របស់នាងថា «ក្នុងនាមខ្ញុំជា អ្នកសិល្បៈមួយដែរ ខ្ញុំមិនសប្បាយចិត្ត និងការចុះផ្សាយ នេះវាជ្រុលហើយណា…» ។

ដោយឡែកតារាចម្រៀង ដែលមានដើមកំណើត នៅខេត្តសៀមរាបកញ្ញា គង់ ច័ន្ទរដ្ឋា ក៏បានបញ្ចេញ ប្រតិកម្មយ៉ាងចាស់ដៃថា «និយាយលែងចេញ ហេតុអីក៏ខ្មែរ មើលងាយខ្មែរដូច្នេះ ខ្ញុំមិនពេញចិត្ត នឹងទង្វើរបស់ អ្នកឡើយ…» ។

ទាក់ទងទៅនឹងការ ប្រតិកម្មឆ្លើយតបទៅ លើព័ត៌មានថា នាំតារាឡើងសណ្ឋាគារ តម្លៃត្រឹមតែ ៣០០ដុល្លារនោះ គេឃើញវត្តមាន តារា២ដួងនេះ ហាក់មានការមិនពេញចិត្ត និងប្រតិកម្មយ៉ាងខ្លាំង ទៅលើការចុះផ្សាយ ដោយគិតថា ព័ត៌មាននោះ ជាចេតនា មើលងាយជាន់ ឈ្លីកិត្តិយស របស់តារាស្រុកខ្មែរ ។ បើសិនជានៅតែ មានអ្នកបង្ហាញទង្វើ បែបនេះទៀត វាច្បាស់ណាស់ថា សិល្បៈក្នុងស្រុក យើងវាមិនអាច រីកចម្រើនបានទេ ហេតុដូច្នេះដើម្បីចូលរួម លើកស្ទួយសិល្បៈ ស្រុកខ្មែរគួរណាស់ តែផ្តល់តម្លៃ ឲ្យអ្នកសិល្បៈ ដូចជាអ្នកសិល្បៈ បរទេសដែរ ៕








 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម