លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ដាក់ផែនការឱ្យនគរបាលចរាចរគ្រប់ ស្រុក/ក្រុង ធ្វើចរាចរណ៍ពេលសិស្សចេញពីរៀន
ខេត្តបន្ទាយមានជ័យ៖ ដើម្បីសុវត្ថិភាព ដល់សិស្សានុសិស្ស លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្ត តែងតែយកចិត្ត ទុកដាក់ ចំពោះបញ្ហាចរាចរណ៍ លោកបានដាក់ផែនការ ឱ្យនគរបាលចរាចរ គ្រប់ស្រុក/ក្រុង ត្រូវធ្វើចរាចរណ៍ ដល់សិស្សានុសិស្ស ពេលដែលពួកគាត់ ចេញពី សាលារៀន ត្រឡប់ទៅលំនៅឋានវិញ ។
ជាក់ស្តែង កាលពីរសៀល ថ្ងៃទី២២ ឧសភា បន្ទាប់ពីលោកស្នងការ នគរបាលខេត្ត បានបើកវេទិកា សាធារណៈផ្សព្វផ្សាយ ទាក់ទងទៅនឹង ច្បាប់ចរាចរណ៍ និងណែនាំដល់ក្មួយៗ សិស្សានុសិស្ស ពេលធ្វើដំណើរ ដោយថ្មើរជើង ជិះកង់ ឬម៉ូតូក្តី ត្រូវប្រុងប្រយ័ត្ន ពិសេសត្រូវពាក់មួក សុវត្ថិភាព ពេលជិះកង់ ឬម៉ូតូ ជានិច្ច ។
លោកស្នងការនគរបាលខេត្ត បានណែនាំ ដល់លោកគ្រូ អ្នកគ្រូ រកសិស្សចំនួន១៥នាក់ ដែលស្ម័គ្រចិត្ត ដើម្បីបំពាក់កន្សែងក្រហម សហការជាមួយ កម្លាំងនគរបាល ចរាចរ ធ្វើចរាចរណ៍ ពេលសិស្សចេញពី សាលារៀន ។
ដើម្បីឱ្យមានការចូលរួម ច្បាប់ចរាចរណ៍នេះ ទៀតសោត លោក អាត់ ខែម បានយកធុងសាំង ដោយមានលាបថ្នាំ ពណ៌ក្រហម ស និងលឿង សរសេរអក្សរដាក់ ថា «សូមបន្ថយល្បឿន» ដាក់ក្បែរផ្លូវជាតិ ទាំងខាង ឆ្វេងនិងស្តាំផ្លូវ នៅមុខសាលារៀន ដើម្បីឲ្យអ្នកបើកបរ យានយន្តគ្រប់ប្រភេទ ពេលធ្វើដំណើរ មកដល់មុខសាលារៀន ត្រូវបង្អង់ល្បឿន ចៀសវាង គ្រោះថ្នាក់ដល់សិស្សានុសិស្ស ពេលពួកគាត់ ចេញពីសាលារៀនផងដែរ ៕
តាមផែនការ ការដាក់ធុងសាំងនេះ គឺឲ្យតែសាលារៀន ដែលនៅតាមបណ្តោយផ្លូវ ជាតិលេខ៥និងលេខ៦ គឺត្រូវដាក់ទាំងអស់ ៕
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!