កុមារា២ឆ្នាំម្នាក់ បានធ្លាក់ចូលក្នុង អណ្តូងជម្រៅ ៤០ម៉ែត្រ អស់រយៈពេល ២០ម៉ោង
ចិន៖ កុមារាអាយុ ២ឆ្នាំម្នាក់ ត្រូវបានជួយសង្គ្រោះ ទាន់ពេលវេលា បន្ទាប់ពី បានធ្លាក់ ចូលក្នុង អណ្តូង ដ៏តូច និង មានជម្រៅ ដ៏ជ្រៅ មួយកន្លែង នៅការដ្ឋាន សាងសង់មួយ អស់រយៈ ២០ម៉ោង ។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍នេះ កើតឡើងនៅក្នុង ខេត្តសានស៊ី ដោយកុមារាអាយុ ២ឆ្នាំម្នាក់ បានធ្លាក់ ចូលក្នុងអណ្តូង ដែលមានប្រវែង ប្រហែល ៣០ទៅ ៤០សង់ទីម៉ែត្រ និងមាន ជម្រៅ ទៅដល់ ៤០ម៉ែត្រ អស់រយៈពេល ២០ម៉ោង ទើបត្រូវគេជួយ សង្គ្រោះបាន ។
ប៉ូលិស និង អ្នកជួយសង្គ្រោះ ជាង ១០០នាក់ បានទៅកន្លែងកើតហេតុ ដើម្បីជួយកុមារារងគ្រោះ ហើយក្រុមអ្នកជួយសង្គ្រោះ បានចំណាយ អស់រយៈពេល ជាច្រើនម៉ោង ទើបអាចជួយ កុមារារងគ្រោះបាន ដោយសារតែ ទំហំអណ្តូង ដែរកុមារានេះ បានធ្លាក់ចុះនោះ មានទំហំតូច ពេក ជាហេតុធ្វើឲ្យ ក្រុមជួយសង្គ្រោះ ត្រូវជីកដី ឲ្យមានប្រហោងធំ ផ្សេងមួយទៀត នៅក្បែរអណ្តូងនោះ ដើម្បីអាចចុះទៅ ជួយកុមារានេះ បាន ។
ទោះបីជាយ៉ាងណា កុមារារងគ្រោះ ត្រូវបានជួយសង្គ្រោះ ចេញពីក្នុងអណ្តូង ទាន់ពេល ហើយត្រូវបាន បញ្ជូនទៅ កាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ បន្តផងដែរ ៕
សកម្មភាព ក្រុមជួយសង្គ្រោះកំពុងជួយ កុមារារងគ្រោះ
ប្រភព បរទេស
ដោយ៖ ទីន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!