ចាប់ខ្លួនជន សសៃប្រសាទ យកដំបង វាយសម្លាប់ព្រះ សង្ឃមួយអង្គ នៅវត្ដគោកពង្រ
កំពង់ចាម៖ ព្រះសង្ឃមួយអង្គ គង់នៅ វត្ដគោកពង្រ ហៅវត្ដស្រាម ស្ថិតនៅភូមិ អណ្ដូងត្រាំង ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម ត្រូវបានជនសសៃ ប្រសាទម្នាក់ យកដំបង វាយរហូតសុគត កាលពីវេលា ម៉ោង៥ទាបភ្លឺ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០១៥ នេះ ។
ប៉ុន្ដែជនសសៃប្រសាទ ដែលយកទីវត្ដអារ៉ាម ជាកន្លែងស្នាក់អាស្រ័យ និងហូបចុក បាយនៅក្នុងវត្ដនោះ ត្រូវបានកម្លាំង នគរបាលមូលដ្ឋាន ស្រុកជើងព្រៃ តាមចាប់បានមកវិញ កាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃដដែលនេះ ។
យោងតាមប្រភព ព័ត៌មានពីមន្ដ្រី នគរបាលស្រុក ជើងព្រៃ បានឱ្យដឹងថា ជនបង្ក ដែលជាមនុស្ស សសៃប្រសាទរូបនេះ មានឈ្មោះ ញឹក វណ្ណា អាយុ៤៧ឆ្នាំ រស់នៅភូមិ សង្កែ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ រីឯព្រះ សង្ឃរងគ្រោះ ព្រះនាម ឆើត រ៉ាឆាន់ ព្រះជន្ម ១៨វស្សា មានស្រុកកំណើត នៅភូមិប្រសាំ ឃុំទំនប់ ស្រុកបាធាយ ខេត្ដកំពង់ចាម ហើយមុនពេលសុគត ជានេន គង់នៅវត្ដគោកពង្រ នេះតែម្ដង ។
មន្ដ្រីនគរបាល បានបញ្ជាក់ថា នៅវេលាម៉ោងកើតហេតុនោះ ជនបង្កបាន យកដំបងវាយព្រះសង្ឃ ពីក្រោយ ខណៈដែលព្រះអង្គ កំពុងរៀនធម៌ ពេលនោះ បានក្រោករត់បាន ចម្ងាយ១២ម៉ែត្រ ក៏ដួលសុគត តែម្ដង ។ ស្នងការនគរបាល ខេត្ដកំពង់ចាម លោក ឧត្ដមសេនីយ៍ បែន រត្ន័ បានបញ្ជាក់ថា ក្រោយវាយធ្វើគុត ព្រះសង្ឃរួចមក ជននេះ បានរត់ទៅ ភ្នំជើងព្រៃ ជិតព្រំប្រទល់ ស្រុកបាធាយ ប៉ុន្ដែត្រូវបានកម្លាំង នគរបាលរបស់លោក ដេញតាមនិង ព័ទ្ធចាប់រយៈពេល ៣ម៉ោង ក្រោយកើតហេតុ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានយកទៅឃុំ ខ្លួននៅអធិការដ្ឋាន នគរបាលស្រុកជើងព្រៃ ដើម្បីកសាង សំណុំរឿង បញ្ជូនទៅកាន់ តុលាការចាត់ការ បន្ដតាមផ្លូវច្បាប់៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!