ជនរងគ្រោះ ដែលគេសម្លាប់ យកទៅ ច្រកបាវ គឺជាជនជាតិ បរទេស

 
 

ភ្នំពេញ៖ ជនរងគ្រោះម្នាក់ ដែលត្រូវជន មិនស្គាល់មុខ វាយសម្លាប់ ច្រកបាវហើយ យកទៅបោះចោល នៅចំណុចប្រឡាយទឹក ភូមិបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាប់ព្រំប្រទល់ ជាមួយខណ្ឌមានជ័យ កាលពី វេលាម៉ោង ៧និង២៥នាទី ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នោះ ត្រូវបានសមត្ថកិច្ច អះអាងថា គឺជាជនបរទេស ។

យោងតាមប្រភព ព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានបាន ឱ្យដឹងថា ក្រោយពីយកសព ទៅធ្វើកោសល្យវិច័យ នៅវត្ដ ស្ទឹងមានជ័យ ដោយមានការ ចូលរួមពី នគរបាលជំនាញ និងលោកវេជ្ជបណ្ឌិត នង សុវណ្ណរត្ន័ រួចមក បង្ហាញថា ជនរងគ្រោះ អាយុជាង៤០ឆ្នាំ កម្ពស់ ១,៥២ម សម្បុរស។

តាមការសន្និដ្ឋាន ជំហានដំបូង របស់សមត្ថកិច្ច បានបង្ហាញថា ជនរងគ្រោះជា ជនជាតិបរទេស ហើយត្រូវបាន ឃាតកមិនស្គាល់មុខ វាយដោយវត្ថុរឹង ដោយការធ្វើ ទារុណកម្មបង្ខំឱ្យ ចុះកិច្ចសន្យា ឬព្រមព្រៀងលើ ឯកសារអ្វីមួយ ព្រោះនៅមេដៃស្ដាំ មានប្រឡាក់ ទឹកត្រា ពណ៌ក្រហម ។

យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់ ស្គាល់ពីអត្ដសញ្ញាណ និងទីលំនៅពិតប្រាកដ របស់ជនរងគ្រោះ នៅឡើយទេ ដោយបច្ចុប្បន្ន កំពុងធ្វើការ ស្រាវជ្រាវយ៉ាង យកចិត្ដទុកដាក់ ដើម្បីស្វែងរកសាច់ញាតិ និងក្រុមគ្រួសារ៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម