ឥណ្ឌាចាប់ផ្តើមសាងសង់ ប្រាសាទ ធំជាងគេ ក្នុងពិភពលោក ដើម្បីដណ្តើមតំណែង ប្រាសាទអង្គរវត្ត របស់កម្ពុជា
ឥណ្ឌា៖ សំណង់ប្រាសាទ ធំជាងគេ របស់សាសនា ហិណ្ឌូ បានចាប់ផ្តើម ធ្វើការសាងសង់ នៅក្នុងប្រទេស ឥណ្ឌា ហើយ ដើម្បីដណ្តើមតំណែង ជាប្រាសាទ ដ៏ធំបំផុត របស់ពិភពលោក ពីប្រាសាទអង្គរវត្ត របស់កម្ពុជា។
ប្រាសាទថ្មីដែលមានរូបរាងស្រដៀងនឹងអង្គរវត្ត របស់ឥណ្ឌា ឈ្មោះថា Viraat Ramayan Mandir
ក្រុមជាងនៅឥណ្ឌា បានរៀបចំផែនការ សាងសង់ប្រាសាទធំបំផុត នៅក្នុងពិភពលោក នេះហើយ ក្រោយពេលដែល ក្រុមអ្នកកាន់ សាសនាឥស្លាម បានបរិច្ចាគដី សំរាប់សាងសង់ សំណង់ជាទីសក្ការៈ របស់អ្នកកាន់សាសនា ហិណ្ឌូនៅទីនោះ។
គំរោងកសាងប្រាសាទ ខាងលើ គឺធ្វើឡើងដើម្បីដណ្តើម តំណែងប្រាសាទ អង្គរវត្ត ដែលជាប្រាសាទចំណាស់ អាយុជិតមួយពាន់ឆ្នាំ របស់កម្ពុជា។ យ៉ាងណាមិញ ផែនការនោះ ទើបតែចាប់ផ្តើមប៉ុណ្ណោះ ដោយសារតែ ដីដែលត្រូវ សាងសង់កាលពីមុន គឺកាន់កាប់ ដោយម្ចាស់ដែលជា អ្នកកាន់សាសនា ឥស្លាម។
ប្រាសាទថ្មី ដែលមានរូបរាង ស្រដៀងនឹង ប្រាសាទអង្គរវត្ត មានឈ្មោះថា Viraat Ramayan Mandir នឹងមានកំពស់ ១២៣ ម៉ែត្រ ពោលគឺខ្ពស់ជាង ប្រាសាទអង្គរ របស់កម្ពុជា ចំនួន២ដង តែទោះជាយ៉ាងណាក៏ដោយ ប្រាសាទអង្គរវត្ត របស់កម្ពុជា ដែលសង់លើផ្ទៃដី ៥០០ ហិចតា នៅតែមានបរិវេណ ទីធ្លាធំជាងដដែល (ប្រាសាទ Viraat Ramayan Mandir សង់លើផ្ទៃដី ២០០ហិចតា) ។
គួរបញ្ជាក់ផងដែរថា សំណង់ប្រាសាទ Viraat Ramayan Mandir ទាំងមូល នឹងចំនាយទឹកប្រាស់ ប្រហែលជាង ៧៨លានដុល្លារអាមេរិក ដែលមានកំពូល ទាំងអស់ ចំនួន១៨ ហើយចាប់ផ្តើម បើកការដ្ឋានសាងសង់ នៅខែក្រោយនេះហើយ។
អង្គរវត្តរបស់កម្ពុជា ដែលជាសំណង់សាសនា ធំបំផុតក្នុងពិភពលោក នាពេលបច្ចុប្បន្ន
តាមរយៈគេហទំព័រ របស់ពួកគេ មានឈ្មោះ The Trust បានបកស្រាយថា៖ “គំនិតសាងសង់ប្រាសាទ នេះមិនមែនបង្កើតឡើង ដើម្បីជំនួសភាព អស្ចារ្យរបស់ ប្រាសាទអង្គរវត្ត នោះទេ។ គ្មានសំណង់ណាមួយ នាពេលបច្ចុប្បន្ន អាចយកឈ្នះ ភាពស្រស់ស្អាត រុងរឿង របស់ប្រាសាទបុរាណ ដែលប្រើជំនាញរបស់ មនុស្សសុទ្ធសាធ បានឡើយ”។
“គំនិតរបស់ពួកយើង គឺចង់សាងសង់ ប្រាសាទហិណ្ឌូ ដែលមានកំពូលខ្ពស់ ជាងគេនៅក្នុងលោក ហើយមិនមែន ដើម្បីប្រជែងជាមួយ ប្រាសាទកម្ពុជា គឺគ្រាន់តែប្រជែងជាមួយ ប្រាសាទហិណ្ឌូ នៅក្នុងស្រុក និងបរទេស មួយចំនួនប៉ុណ្ណោះ”។ គេហទំព័រដដែល បានអះអាងថា ប្រាសាទ Viraat Ramayan Mandir នឹងធ្វើឲ្យទំនាក់ទនង របស់ប្រទេសដែល សំបូររុងរឿង ផ្នែកវប្បធម៌ ទាំងពីរ គឺឥណ្ឌា និងកម្ពុជា កាន់តែរឹងមាំ ថែមទៀត៕
Viraat Ramayan Mandir នឹងមានកំពស់ ១២៣ ម៉ែត្រ ពោលគឺខ្ពស់ជាង ប្រាសាទអង្គរ២ដង
តើប្រិយមិត្តយល់យ៉ាងណាដែរ?
ប្រភព៖ បរទេស
ដោយ៖ រ័ត្ន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!