ដឹងទេថា តារាល្បីៗរូបណាខ្លះ មានសាច់ញាតិចូលប្រឡូក ក្នុងសិល្បៈដូចគ្នា?
ភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះ គេឃើញមានវត្តមាន សិល្បករ-សិល្បការិនី រីកដុះដាលពាសពេញ វិថីសិល្បៈ ដោយនៅក្នុងនោះដែរ គេឃើញមាន វត្តមាន អ្នកសិល្បៈ ល្បីឈ្មោះជាច្រើន បានពាំនាំអូសទាញ សែស្រឡាយរបស់ខ្លួន ឲ្យចូលប្រឡូក សិល្បៈជាមួយគ្នា ហើយបងប្អូន សាច់ញាតិ របស់អ្នកសិល្បៈ ទាំងអស់នោះ សុទ្ធសឹងតែជា តារាដែល មានឈ្មោះល្បី មិនចាញ់បងប្អូន របស់ខ្លួនឡើយ ។
ខាងក្រោមនេះជាឈ្មោះ របស់តារាប្រុសស្រីល្បីៗ ចំនួន២៦ដួង ដែលមានសាច់ញាតិ ចូលប្រឡូកក្នុងសិល្បៈជាមួយគ្នា៖
១. តារាសម្តែង មាន សូនីតា ត្រូវជាបងប្អូនជីដូនមួយ របស់តារាសម្តែង ចន ច័ន្ទលក្ខិណា ។
២.តារាចម្រៀង ខេមរៈ សិរីមន្ត និង ខេមរៈ ស្រីពៅ ត្រូវជាប្អូនបង្កើតរបស់កវីនិពន្ធ ប្រចាំផលិតកម្មសាន់ដេលោក ខេមរៈ ភារុណ ។
៣. អ្នកនាងស្រីមុំ ភរិយាតារាចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្ម ហង្សមាសលោក ព្រាប សុវត្ថិ ត្រូវជាបងជីដូនមួយ របស់តារាចម្រៀង ឆាយ វីរៈយុទ្ធ និង ឆាយ សុវណ្ណារី ។
៤. ពិធីការិនីចាស់វស្សា និងជាខ្លាញី ប្រចាំស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ឌួង ហ្សូរីដា ត្រូវជាបងស្រីបង្កើតរបស់ពិធីការិនី ឌួង ហ្សូរីម៉ា ។
៥. ពិធីការិនីក្នុងកម្មវិធី “តុបំភ្លឺ” នាង ពេជ្រ សេរីរ័ត្ន ត្រូវជាបងស្រីបង្កើត របស់ពិធីការិនីក្នុងកម្មវិធី “រាត្រីកម្សាន្ត” កញ្ញា ពេជ្រ សូលីដា ហៅ ជីជី ។
៦. តារាចម្រៀងពហុជំនាញអ្នកនាង ខាត់ សុឃីម ត្រូវជាបងស្រីបង្កើត របស់តារាកំប្លែង ខាត់ ចំរើន ហើយសមាជិកគ្រួសារនាង សុទ្ធសឹងតែជាអ្នកសិល្បៈ ។
៧. តារាកំប្លែងលោកតា សង់ស៊ីស ត្រូវជាឪពុកបង្កើតរបស់ តារាចម្រៀង ស៊ុន ស្រីពេជ្រ និងតារាកំប្លែង កាឆយ ។
៨. តារាចម្រៀងថ្មី ឆេកូ ត្រូវជាប្អូនប្រុសបង្កើតរបស់ពិធីការិនី និងជាតារាចម្រៀងពន្លកថ្មី ក្នុងផលិតកម្ម M តេង លក្ខិណា ។
៩. តារាចម្រៀង កែវ ច័ន្ទសម្ផស្ស ត្រូវជាបងប្អូនជីដូនមួយ របស់តារាចម្រៀង យ៉ុង ច័ន្ទកណ្ណិកា និង យ៉ុង ច័ន្ទសុធារី ។
១០. កវីនិពន្ធ និងជាអ្នកគ្រប់គ្រងផលិតកម្ម ថោន លោក មាស សុខរតនៈ ត្រូវជាបងប្រុសបង្កើត របស់តារាចម្រៀងឈរលំដាប់កំពូល ប្រចាំផលិតកម្ម ថោន អ្នកនាង មាស សុខសោភា ។
១១. ពិធីករ និងតារាសម្តែង សុខ សេរីវឌ្ឍនា ត្រូវជាបងប្រុសបង្កើតរបស់តារាចម្រៀង Step ក្នុងក្រុម Legacy ។
១២. តារាចម្រៀង ណុប ប៉ាយ៉ារិទ្ធ និង នីកូ ត្រូវជាបងប្អូនជីដូនមួយ របស់តារាចម្រៀង តាក់ម៉ា ។
១៣. តារាសម្តែង ពៅ លីដា គឺជាបងជីដូនមួយ របស់តារាចម្រៀងថ្មី ពៅ ពិសិដ្ឋ ក្នុងក្រុម F2B ។
១៤. តារាសម្តែង និងពិធីការិនី ថន លក្ខិណា ត្រូវជាប្អូនស្រីបង្កើត របស់ពិធីការិនី TV11 ថន តារា ។
១៥. តារាសម្តែង និងបង្ហាញម៉ូដ ទឹម រដ្ឋា ត្រូវជាបងស្រីបង្កើត របស់តារាបង្ហាញម៉ូដ ទឹម វត្តី ។
១៦. តារាចម្រៀង ផលិតកម្មក្លាស៊ីក ដូដូ ត្រូវជាបងប្អូនជីដូនមួយ របស់តារាបង្ហាញម៉ូដ ប្រាសាទ ដាវីន និងត្រូវជាកូន របស់តារាកំប្លែង ស៊ុន ណារីម៉ូនីកា ។
១៧. អតីតតារាសម្តែង កែវ ពេជ្ររតនា ត្រូវជាប្អូនស្រីបង្កើត របស់តារាសម្តែង និងពិធីការិនី កែវ ពេជ្រពិសី ។
១៨. តារាចម្រៀង អាន គុណកូឡា ត្រូវជាបងប្អូនជីដូនមួយ របស់តារាសម្តែង និងពិធីការិនី នៅ សូនីតា ។
១៩. តារាសម្តែង កែវ ស្រីនាង ត្រូវជាប្អូនស្រីបង្កើត របស់អតីតតារាសម្តែង កែវ ពិសី និង កែវ វលក្ខណ៍ ។
២០. កវីនិពន្ធ និងជាអ្នកគ្រប់គ្រង ផលិតកម្មភ្លេងរីខតលោក សុខ ជំនោរ ត្រូវជាបងប្រុសបង្កើត របស់តារាចម្រៀង វ៉ាន់ នីឡា ។
២១. អ្នកដឹកនាំរឿងឆ្នើម ពាន់ ភួងបុប្ផា ត្រូវជាជីដូនបង្កើតរបស់តារាចម្រៀង ម៉ានិត ។
២២. តារាចម្រៀង ជា ដាវិត ត្រូវជាបងប្រុសបង្កើតរបស់ពិធីករ និងតារាសម្តែង ជា វណ្ណារិទ្ធិ ។
២៣. អតីតតារាចម្រៀង អែន ជីឡា ត្រូវជាប្អូនស្រីបង្កើត របស់តារាចម្រៀង និងតន្រ្តីករ ណាំ ប៊ុណ្ណារ័ត្ន ។
២៤. តារាចម្រៀងវ័យចំណាស់ អ៊ូ វ៉ាវ ត្រូវជាឪពុកបង្កើត របស់តារាចម្រៀង អ៊ីវ៉ា ។
២៥. តារាចម្រៀង K-ice ត្រូវជាប្អូនប្រុសបង្កើត របស់តារាចម្រៀង Zono ។
២៦. តារាចម្រៀង ទេព បូព្រឹក្ស ត្រូវជាក្មួយស្រីរបស់តារាបង្ហាញម៉ូដ ម៉ានីតា ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!