រថយន្តបែន ដឹកដីដាច់កង់ រមៀលទៅប៉ះម៉ូតូ ហើយក្រឡាប់ នៅកណ្តាល ផ្លូវភ្នំពេញ-ហាណូយ របួស២នាក់ (មានវីដេអូ)
រាជធានីភ្នំពេញ ៖ រថយន្តបែនដឹកដី ពណ៌ទឹកប៊ិច ឆ្នូតក្រហម ពាក់ស្លាកលេខ ភ្នំពេញ៣A១៣៦៥ មួយគ្រឿងបើកសុខៗ ស្រាប់តែដាច់កង់រមៀល ចេញទៅប៉ះនឹងម៉ូតូម៉ាកគុបមួយគ្រឿង ហើយរថយន្តបានក្រឡាប់ចាក់ដី ចោលកណ្តាលផ្លូវបណ្តាលឱ្យ មនុស្ស២នាក់រងរបួស។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២២ ឧសភា នេះ នៅចំណុចផ្លូវភ្នំពេញ-ហាណូយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
តាមសាក្សីឱ្យដឹងថា មុនពេលកើតហេតុគេ ឃើញរថយន្តដឹកដីធ្វើដំណើរ ពីជើងទៅត្បូងក្នុងល្បឿនលឿន ពេលមកដល់ចំណុច កើតហេតុមិនដឹងយ៉ាងម៉េចស្រាប់តែ ដាច់កង់រមៀលចេញ ទៅប៉ះម៉ូតូម៉ាកគុបC90 ដែលធ្វើដំណើរពីក្រោយ បណ្តាលឱ្យម៉ូតូ ដួលរងរបួស ហើយរថយន្តបានក្រឡាប់ ចាក់ដីចោលតែម្តង ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!