វេទិកាមិត្តអ្នកអាន៖ រថយន្តក្រុងរត់ ភ្នំពេញ-ហូជីមិញ ភាគច្រើនសម្រាប់ រត់ពន្ធទំនិញ ជាប់អត្រាពន្ធខ្ពស់ ខណៈគយ និងសមត្ថកិច្ច អង្គុយយក តែលុយ មិនបាច់ត្រួតពិនិត្យ
- គេអះអាងថា មន្ត្រីគយថ្នាក់ជំនួយការម្នាក់ ក៏មានហ៊ុនហយក្នុងការរកស៊ីរត់ពន្ធទំនិញ តាមរថយន្តក្រុងនេះដែរ!
- រថយន្តក្រុងរត់ភ្នំពេញ-ប៉ោយប៉ែតភាគច្រើន ក៏ដឹកទំនិញគេចពន្ធ ជាប់អត្រាពន្ធខ្ពស់ដូចគ្នា ជាពិសេសខោអាវតែម្ដង !
ភ្នំពេញ៖ មិនមែនទើបនឹងកើត ករណីគ្រោះថ្នាក់ចរាចរ រថយន្តក្រុង របស់ក្រុមហ៊ុន 15SH រត់ ភ្នំពេញញ-ហូជីមិញ បុករថយន្តដឹកកម្មករ ស្លាប់ជិត២០នាក់ នៅខេត្តស្វាយរៀង ទើបគេដឹងថា រថយន្តក្រុងដឹកអ្នកដំណើរ មានដឹក ទំនិញគេចពន្ធនោះទេ តាមពិតសកម្មភាព ប្រើប្រាស់រថយន្តក្រុង ដឹកអ្នកដំណើរ យកទៅដឹកទំនិញ គេចពន្ធនេះ បានកើតមាន ជាយូរមកហើយ។ នេះបើតាមអ្នកដឹងរឿងខ្សឹបប្រាប់នាយខ្វែក។
ឈ្មួញរកស៊ីនាំទំនិញចេញ-ចូលពីវៀតណាម រួមទាំងមន្ត្រី សមត្ថកិច្ច ជាពិសេសគយតែម្ដង សុទ្ធតែដឹងរឿងនេះ ទាំងអស់។ ក្នុងនោះគេដឹងថា រថយន្តក្រុង ដែលបង្កើតប៉ុន្មានក្រុមហ៊ុនចុងក្រោយ ភាគច្រើនឈ្មួញខ្មែរឈរពី ក្រោយខ្នងឲ្យឈ្មួញវៀតណាម ជាអ្នកចេញមុខ ឬ ក៏ថៅកែខ្មែរ និងវៀតណាម ចូលហ៊ុន ដោយថៅកែខ្មែរខ្លះនៅ ភ្នំពេញ និងខ្លះនៅខេត្តស្វាយរៀង មានខ្នងបង្អែកធំៗ។ មិនតែប៉ុណ្ណោះទំនិញគេចពន្ធ ដែលគេដឹកតាមរថយន្ត ក្រុងមិនមែនសម្រាប់ដឹកទំនិញជាប់អត្រាពន្ធទាប និងទំនិញប្រភេទធ្ងន់ៗនោះឡើយ។
អ្នកដឹងរឿង បានរៀបរាប់ថា ទំនិញដែលឈ្មួញ និងមន្ត្រីឃុបឃិតគ្នា រត់ពន្ធតាមរថយន្តក្រុងនេះ រួមមានដូចជាទំនិញ ប្រភេទថ្នាំពេទ្យ ក្លែងក្លាយ ទំនិញប្រភេទ ខោអាវ ក្រណាត់ គ្រឿងសំអាង និងទំនិញប្រភេទ ចាប់ហួយប្រណីតៗ មានតម្លៃថ្លៃៗ មកពីប្រទេសចិន... ជាដើម។ល។ ចំណែកមន្ត្រី និងសមត្ថកិច្ច ដែលឈរជើង នៅតាមមាត់ច្រកព្រំ ដែន និង ឈរជើងនៅតាមដងផ្លូវវិញ មិនមែនថា មិនដឹងនោះទេ តែឈ្មួញ និងមន្ត្រី សុទ្ធតែស្គាល់គ្នា និងបង់លុយ ក្បាលឡាន និងបង់ប្រចាំខែ អស់ទៅហើយ។
អ្នកដឹងរឿងបានបន្ថែមថា មុនដំបូងឈ្មួញ បង្កើតរថយន្តក្រុង រត់ភ្នំពេញ-ហូជីមិញឡើង សម្រាប់ដឹកអ្នកដំណើរតែ ប៉ុណ្ណោះ ក្រោយមកគេ ក៏ឆ្លៀតទទួលបញ្ញើ ឥវ៉ាន់បន្តិចបន្តួច ហើយចុងក្រោយឈ្មួញ ក៏សហការជាមួយ ក្រុមហ៊ុន ដឹកទំនិញ គេចពន្ធតែម្ដង ព្រោះងាយស្រួល បំភ័ន្តភ្នែកសមត្ថកិច្ច ហើយសមត្ថកិច្ច ក៏ងាយស្រួល ភូតថ្នាក់លើផងដែរ។ លុះក្រោយមក ក្រុមឈ្មួញដែលរកស៊ី រត់ពន្ធទំនិញ ពីវៀតណាម ក៏ចាប់ផ្ដើមបែកគំនិត បើកក្រុមហ៊ុនរថយន្តក្រុង ខ្លួនឯង ដឹកទំនិញគេចពន្ធ ខ្លួនឯងតែម្ដង។
ជាក់ស្ដែងរថយន្តក្រុង បង្កគ្រោះថ្នាក់ ស្លាប់មនុស្ស១៩នាក់ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥កន្លងទៅនេះ ជាឧទាហរណ៍ស្រាប់។
គេថា វាមិនដែលរថយន្តក្រុងចំណុះ ៥០-៦០នាក់ បែរជាដឹកមនុស្សតែ ៤នាក់ តើរួចថ្លៃសាំងដែរឬ បើមិនដឹក ទំនិញគេចពន្ធនោះ។ បច្ចុប្បន្ននេះ គេដឹងថា មានរថយន្តក្រុង រត់ភ្នំពេញ-ហូជីមិញ ជិត១០ក្រុមហ៊ុនឯណោះ ដែលរកស៊ី ដឹកទំនិញគេចពន្ធ ពីប្រទេសវៀតណាម និងដឹកទំនិញ ខុសច្បាប់ ពីកម្ពុជា ទៅវៀតណាម ដូចជាសត្វ ព្រៃ និងឈើប្រណីតតែម្ដង៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!