ចាប់​មេខ្យល់ ​ល្បី២នាក់​នៅ ​ត្រើយ​ខាង​កើត ​ទន្លេមេគង្គ ​នាំ​មនុស្ស​ ទៅ​លក់​នៅ​ចិន​

 
 

ខេត្តត្បូងឃ្មុំ ៖ មេខ្យល់ល្បីចំនួន២នាក់នៅត្រើយ ខាងកើតទន្លេមេគង្គក្នុងស្រុកក្រូចឆ្មារ ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងការ ជួញដូរមនុស្សសហការជាមួយ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត ចាប់ឃាត់ខ្លួនកាលពីថ្ងៃទី២១ ឧសភា ២០១៥ យោងតាមបញ្ជារបស់លោករៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បញ្ជូនមកកាន់ស្នងការដ្ឋាន នគរបាលខេត្តដើម្បីសួរនាំ និងកសាងសំណុំរឿង ចាត់ការតាមច្បាប់ ។

លោកវរសេនីយ៍ត្រី ថៃ  វ៉ាន់ថា  នាយការិយាល័យប្រឆាំង ការជួយដូរមនុស្សខេត្តប្រាប់ ឲ្យដឹងនៅព្រឹកថ្ងៃទី២២ ឧសភាថា ជនសង្ស័យជាមេខ្យល់ទាំងពីរនាក់ដែលត្រូវ បានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននោះមានឈ្មោះ វ៉ាន់ សុខុម ភេទស្រី អាយុ៤៩ឆ្នាំ នៅភូមិទួលខ្លុង ឃុំទួលស្នួល ស្រុកក្រូចឆ្មារ និងឈ្មោះហុង ស្រី អាយុ៤១ឆ្នាំ នៅភូមិទី២ ឃុំកំពង់ទ្រាស ស្រុកជាមួយគ្នា  ដោយបានឆបោកជន រងគ្រោះជាស្ត្រីភេទចំនួន៤នាក់ទៅ កាន់ប្រទេសចិន ។

លោកវរសេនីយ៍ត្រី ថៃ វ៉ាន់ថា  នាយការិយាល័យប្រឆាំងការ ជួញដូរមនុស្សខេត្តប្រាប់បន្តថា នៅក្នុងអំឡុងខែមេសា ២០១៤ មេខ្យល់ឈ្មោះ សុខុម បានបញ្ចុះបញ្ចូលស្ត្រី២នាក់ ម្នាក់អាយុ១៧ឆ្នាំ និងម្នាក់ទៀតអាយុ២០ឆ្នាំ ឲ្យទៅធ្វើការនៅប្រទេសចិន ដោយក្នុង១ខែទទួលបានប្រាក់ខែចំនួន៨០០ដុល្លារ ។ រាល់ការចំណាយ ថ្លៃសេវាផ្សេងៗដូចជា លិខិតឆ្លងដែន ទិដ្ឋាការទេសចរណ៍ និងសំបុត្រយន្តហោះ គឺមេខ្យល់ជាអ្នកចំណាយទាំងស្រុង  ។  

ដោយមានការជឿជាក់ តាមពាក្យឃោសនារបស់មេខ្យល់ស្ត្រី ទាំង២នាក់ត្រូវបាននាំចេញទៅនៅខែធ្នូ ២០១៤ ទៅប្រគល់ឲ្យមេខ្យល់ជនជាតិ ចិនម្នាក់មិនស្គាល់អត្តសញ្ញាណ បន្ទាប់មកទៀតនៅថ្ងៃទី៧ មករា ២០១៥ មេខ្យល់ឈ្មោះសុខុម និងមេខ្យល់ចិន បានបញ្ជូនស្ត្រីរងគ្រោះទៅប្រទេសចិន ។ ពេលដែលទៅដល់ទីនោះ បានបង្ខំឲ្យយកប្តី បើមិនព្រមយកទេនោះ ត្រូវសងប្រាក់ចំនួន ជាង១ម៉ឺនដុល្លារទៅឲ្យមេខ្យល់ ។

លោកវរសេនីយ៍ត្រី ថៃ វ៉ាន់ថា  នាយការិយាល័យប្រឆាំងការជួញ ដូរមនុស្សខេត្តបញ្ជាក់ថា ដោយឡែកករណីមួយទៀត គឺមេខ្យល់ឈ្មោះ ស្រី បានទៅបញ្ចុះបញ្ចូលស្ត្រី ម្នាក់ទៀតអាយុ១៨ឆ្នាំថា ទៅរៀបការជាមួយនឹងបុរសកូរ៉េ នៅប្រទេសកូរ៉េឯណោះ ថែមទាំងអួតថាគាត់មានកូនស្រីឈ្មោះម៉ី អាយុ២០ឆ្នាំ កំពុងតែយកប្តីជនជាតិកូរ៉េ រស់នៅប្រទេសកូរ៉េ  ។

បើសិនជាបញ្ជូនទៅខុសពី ប្រទេសកូរ៉េនឹងត្រូវបញ្ជូន ត្រឡប់មកវិញ ហើយនៅថ្ងៃទី៣ មិថុនា ២០១៤ បានបញ្ជូនទៅកាន់ ប្រទេសចិនតាមច្រក អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ  ។ ជាង១ខែក្រោយមកអ្នករងគ្រោះ បានទូរស័ព្ទមកប្រាប់ដល់ម្តាយ នៅស្រុកកំណើត ប្រទេសកម្ពុជាថា នាងត្រូវបានគេយកទៅលក់ឲ្យ ជនជាតិចិនក្នុងតំលៃ១២.០០០ដុល្លារ ហើយត្រូវបានប្តីវាយធ្វើបាប ឥតស្រាកស្រាន្ត ប្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ក្រៅពីនេះក៏មានស្ត្រីរងគ្រោះ ម្នាក់ទៀតផងដែរ៕ 

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម