ទៅដល់ណាក៏បង្កបញ្ហា Justin Bieber ទៅដល់បារាំងរងការរិះគន់ចាស់ដៃ
តារាចម្រៀងវ័យក្មេងពូកែបង្កបញ្ហា Justin Bieberបានទទួលរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់សារព័ត៌មានក្នុងការបង្ហាញវត្តមាននៅទឹកដីបារាំង ដោយសារតារារូបនេះតុបតែងខ្លួនមិនសមរម្យ។
ឆ្នាំនេះ Bieber មានអាយុ២០ឆ្នាំ មិនមែនកូនក្មេងដូចមុនទេ ដូច្នេះពិតជាមានការផ្លាស់ប្ដូរច្រើន តែអ្វីដែលប្រិយមិត្តអ្នកគាំទ្រមើលឃើញយ៉ាងច្បាស់នោះគឺរូបសាក់ដែលជាអ្វីដែលតារាក្មេងរូបនេះនិយមចូលចិត្តបំផុត។
ពេលទៅធ្វើការនៅទីក្រុងកាន ប្រទេសបារាំង ខណៈឈប់សម្រាកតារារូបនេះបានធ្វើឲ្យអ្នកគាំទ្រពិសេសស្រីៗកាន់តែលង់នឹងគេថែមទៀតដោយសារតែគេបានដោះអាវបញ្ចេញរូបសាក់ពិសេសរោមពោះតែម្ដង។
រូបភាពដោះអាវរបស់គេត្រូវបានចុចចូលចិត្ត និងចែកចាយបន្តគា្នយ៉ាងច្រើនពីសំណាក់អ្នកលេងបណ្ដាញសង្គម។ មិនតែប៉ុណ្ណោះរូបភាពរបស់គេក៏ត្រូវបានយកទៅកាត់តពង្រីកដើម្បីអើយបានមើលឃើញរូបភាពកាន់តែច្បាស់ថែមទៀតផង។
បើទោះជារងការរិះគន់ពីសំណាក់អ្នកកាសែតក៏ដូចជាអ្នកដែលមិនគាំទ្ររូបគេក្ដី ក៏នៅតែមានអ្នកគាំទ្ររបស់គេជាច្រើនទៀតបានចេញមកដោះសារឲ្យ Bieber ថាមិនមែនជាកំហុសតារាវ័យក្មេងឡើយ ព្រោះពេលនោះមិនមែនជាម៉ោងធ្វើការ គឺជាពេលសម្រាកលំហែផ្ទាល់ខ្លួន ប៉ុន្តែអ្នកកាសែត និងអ្នកគាំទ្រទេដែលខុសសម្រុកទៅរកគេនោះ។
ក្រោយពីរូបភាពរបស់អ្នកចម្រៀងស្រស់សង្ហាត្រូវបានចែកចាយលើបណ្ដាញសង្គម Twitter ក៏មានអ្នកចូលមកបញ្ចេញមតិយោបល់ជាច្រើនដែលសុទ្ធសឹងតែចងបានរោមពោះ Bieber ទៅរក្សាទុកគ្រប់ៗគ្នា។ មុននេះនៅលើសង្គមអនឡាញក៏ធ្លាប់មានដាក់លក់រោមរបស់គេក្នុងតម្លៃថ្លៃផងដែរ៕
ប្រភព Sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!