គួរឲ្យអាសូរ! គ្រូអូមអាម ម្នាក់ចាប់បង្ខំ ឲ្យទារក ទើបនឹងកើត បាន២ថ្ងៃ ឲ្យដើរ ដើម្បីព្យាបាល ជំងឺ (Video inside)
ឥណ្ឌា៖ រឿងហេតុដ៏ អាក្រក់បំផុតមួយ បានកើតឡើង ចំពោះទារកម្នាក់ ដែលរូបគេ ទើបតែចាប់ កំណើតបាន ត្រឹមតែ២ថ្ងៃ ក៏ត្រូវបានគ្រូ អូមអាមម្នាក់ ចាប់បង្ខំឲ្យ រូបគេដើរ ដើម្បីកំចាត់ រោគជំងឺ ចេញពីក្នុង ខ្លួនរបស់គេ។
យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ដំបូងឡើយ ទារកប្រុសម្នាក់នេះ មានអាការៈ ក្តៅខ្លួនខ្លាំង ទើបឪពុកម្តាយ របស់គេ ដែលរស់នៅ ក្នុងភូមិ Assam នៃប្រទេសឥណ្ឌា បាននាំរូបគេទៅ ជួបនឹងគ្រូ អាគមអូមអាម ម្នាក់ដែលជា ស្ត្រីមានវ័យ ប្រហែល ៥០ឆ្នាំ ក្នុងបំណងឲ្យ គ្រូអាគម ម្នាក់នោះជួយ ព្យាបាលដល់ កូនប្រុសរបស់ ពួកគាត់។
តែអ្វីដែល គួរឲ្យអាសូរនោះ គឺថាគ្រូមន្តអាគម ម្នាក់នោះបាន ប្រើក្បួនព្យាបាល ដ៏ចម្លែកបំផុត មួយដែលយើង មើលទៅពិតជា គួរឲ្យអាណិត ទៅដល់ទារក ម្នាក់នោះយ៉ាងខ្លាំង។ ដោយក្នុងនោះ គ្រូមន្តអាគម បានបញ្ជាឲ្យ ដោះចេញនូវ ក្រណាត់ដែល គ្របពីលើទារក ដោយទុកឲ្យ ទារកដែល កំពុងតែក្តៅ ខ្លួនខ្លាំងម្នាក់នោះ នៅខ្លួនទទេ រួចគ្រូនោះ ក៏បានចាប់ ច្របាច់ក ខាងក្រោយ និងចាប់បញ្ឈរ ទារកឡើង រួចបង្ខំឲ្យ គេរៀនដើរ ដែលសកម្មភាពនេះ បានធ្វើឲ្យ ទារកម្នាក់នោះ ស្រែកយំយ៉ាងខ្លាំង។
សកម្មភាពដ៏ ងងិតងងុលរបស់ គ្រូមន្តអាគម ដែលធ្វើដាក់ ទារកតូច
យ៉ាងណាមិញ ក៏មានមនុស្សម្នាក់ បានថតសកម្មភាព ដ៏ងងិតងងុល មួយនេះរួចក៏ រាយការណ៍បន្ត ទៅដល់ក្រុមអាជ្ញាធរ នៃទីក្រុង Morigaon ហើយក្រោយមក ក្រុមអាជ្ញាធរ ក៏បានមកជួយ អន្តរាគមន៍ នៅក្នុងរឿងនេះ ព្រមទាំងជួយ នាំទារកម្នាក់នោះ ទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល ផងដែរ។
លោក Rakesh Kumar មន្ត្រីជាន់ខ្ពស់ ប្រចាំទីក្រុង Moriagaon បាននិយាយថា “ទារកម្នាក់នេះ មានជំងឺគ្រុនក្តៅ ២ថ្ងៃហើយ ទើបធ្វើឲ្យឪពុកម្តាយ របស់គេ នាំទារកនោះ ទៅរកគ្រូមន្តអាគម និងបណ្តាលឲ្យ មានហេតុការណ៍ បែបនេះតែ ពេលនេះទារកនោះ ត្រូវបានក្រុម គ្រូពេទ្យព្យាបាល ឲ្យមានសុខភាព ល្អប្រក្រតី ឡើងវិញហើយ។ ចំពោះរឿងទាំងនេះ គឺបណ្តាលមកពី អ្នកភូមិក៏ ដូចជាឪពុកម្តាយ របស់ទារក នោះខ្វះការយល់ដឹង ទើបនាំទារក ដែលឈឺគ្រុនក្តៅ ទៅរក គ្រូមន្តអាគម នោះទៅវិញ”។
គួរបញ្ជាក់ផងដែរថា ស្ត្រី២នាក់ ត្រូវបានប៉ូលីស ធ្វើការឃាត់ខ្លួន ជុំវិញករណី មួយនេះហើយ ក្នុងនោះក៏មាន គ្រូមន្តអាគម អូមអាមម្នាក់នោះ ផងដែរ។ លើសពីនេះទៀត មនុស្សជាច្រើន ដែលបានមើល វីដេអូអំពី សកម្មភាពរបស់ គ្រូមន្តអាគម នោះហើយភាគច្រើន សុទ្ធតែបង្ហាញ ពីក្តីអាណិតអាសូរ ទៅដល់ទារក ដ៏កំសត់ម្នាក់នោះ៕
ទារកកំសត់ ស្រែកយំ យ៉ាងខ្លាំង ពេលដែលគ្រូ មន្តអាគម បង្ខំឲ្យ រូបគេដើរ
ឥណ្ឌា៖ រឿងហេតុដ៏ អាក្រក់បំផុតមួយ បានកើតឡើង ចំពោះទារកម្នាក់ ដែលរូបគេ ទើបតែចាប់ កំណើតបាន ត្រឹមតែ២ថ្ងៃ ក៏ត្រូវបានគ្រូ អូមអាមម្នាក់ ចាប់បង្ខំឲ្យ រូបគេដើរ ដើម្បីកំចាត់ រោគជំងឺ ចេញពីក្នុង ខ្លួនរបស់គេ។យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ដំបូងឡើយ ទារកប្រុសម្នាក់នេះ មានអាការៈ ក្តៅខ្លួនខ្លាំង ទើបឪពុកម្តាយ របស់គេ ដែលរស់នៅ ក្នុងភូមិ Assam នៃប្រទេសឥណ្ឌា បាននាំរូបគេទៅ ជួបនឹងគ្រូ អាគមអូមអាម ម្នាក់ដែលជា ស្ត្រីមានវ័យ ប្រហែល ៥០ឆ្នាំ ក្នុងបំណងឲ្យ គ្រូអាគម ម្នាក់នោះជួយ ព្យាបាលដល់ កូនប្រុសរបស់ ពួកគាត់។តែអ្វីដែល គួរឲ្យអាសូរនោះ គឺថាគ្រូមន្តអាគម ម្នាក់នោះបាន ប្រើក្បួនព្យាបាល ដ៏ចម្លែកបំផុត មួយដែលយើង មើលទៅពិតជា គួរឲ្យអាណិត ទៅដល់ទារក ម្នាក់នោះយ៉ាងខ្លាំង។ ដោយក្នុងនោះ គ្រូមន្តអាគម បានបញ្ជាឲ្យ ដោះចេញនូវ ក្រណាត់ដែល គ្របពីលើទារក ដោយទុកឲ្យ ទារកដែល កំពុងតែក្តៅ ខ្លួនខ្លាំងម្នាក់នោះ នៅខ្លួនទទេ រួចគ្រូនោះ ក៏បានចាប់ ច្របាច់ក ខាងក្រោយ និងចាប់បញ្ឈរ ទារកឡើង រួចបង្ខំឲ្យ គេរៀនដើរ ដែលសកម្មភាពនេះ បានធ្វើឲ្យ ទារកម្នាក់នោះ ស្រែកយំយ៉ាងខ្លាំង។សកម្មភាពដ៏ ងងិតងងុលរបស់ គ្រូមន្តអាគម ដែលធ្វើដាក់ ទារកតូចយ៉ាងណាមិញ ក៏មានមនុស្សម្នាក់ បានថតសកម្មភាព ដ៏ងងិតងងុល មួយនេះរួចក៏ រាយការណ៍បន្ត ទៅដល់ក្រុមអាជ្ញាធរ នៃទីក្រុង Morigaon ហើយក្រោយមក ក្រុមអាជ្ញាធរ ក៏បានមកជួយ អន្តរាគមន៍ នៅក្នុងរឿងនេះ ព្រមទាំងជួយ នាំទារកម្នាក់នោះ ទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល ផងដែរ។លោក Rakesh Kumar មន្ត្រីជាន់ខ្ពស់ ប្រចាំទីក្រុង Moriagaon បាននិយាយថា “ទារកម្នាក់នេះ មានជំងឺគ្រុនក្តៅ ២ថ្ងៃហើយ ទើបធ្វើឲ្យឪពុកម្តាយ របស់គេ នាំទារកនោះ ទៅរកគ្រូមន្តអាគម និងបណ្តាលឲ្យ មានហេតុការណ៍ បែបនេះតែ ពេលនេះទារកនោះ ត្រូវបានក្រុម គ្រូពេទ្យព្យាបាល ឲ្យមានសុខភាព ល្អប្រក្រតី ឡើងវិញហើយ។ ចំពោះរឿងទាំងនេះ គឺបណ្តាលមកពី អ្នកភូមិក៏ ដូចជាឪពុកម្តាយ របស់ទារក នោះខ្វះការយល់ដឹង ទើបនាំទារក ដែលឈឺគ្រុនក្តៅ ទៅរក គ្រូមន្តអាគម នោះទៅវិញ”។គួរបញ្ជាក់ផងដែរថា ស្ត្រី២នាក់ ត្រូវបានប៉ូលីស ធ្វើការឃាត់ខ្លួន ជុំវិញករណី មួយនេះហើយ ក្នុងនោះក៏មាន គ្រូមន្តអាគម អូមអាមម្នាក់នោះ ផងដែរ។ លើសពីនេះទៀត មនុស្សជាច្រើន ដែលបានមើល វីដេអូអំពី សកម្មភាពរបស់ គ្រូមន្តអាគម នោះហើយភាគច្រើន សុទ្ធតែបង្ហាញ ពីក្តីអាណិតអាសូរ ទៅដល់ទារក ដ៏កំសត់ម្នាក់នោះ៕ទារកកំសត់ ស្រែកយំ យ៉ាងខ្លាំង ពេលដែលគ្រូ មន្តអាគម បង្ខំឲ្យ រូបគេដើរប្រភព៖ ដេលីម៉េលដោយ៖ សុជាតិខ្មែរឡូត
ប្រភព៖ ដេលីម៉េល
ដោយ៖ សុជាតិ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!