គាស់ហាង លក់ទូរស័ព្ទនៅក្បែរ ផ្សារព្រែកព្នៅ យកអស់ទូរស័ព្ទ ជាង៥០គ្រឿង
រាជធានីភ្នំពេញ ៖ ទូរស័ព្ទដៃ អស់ចំនួនជាង ៥០គ្រឿង ត្រូវបានក្រុមចោរគាស់ ផ្ទះយកបានយ៉ាងស្ងៀម ស្ងាត់ នៅវេលាម៉ោង១ និង៣០នាទី រំលងអាធ្រាតឈាន ចូលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥ ស្ថិតនៅ ចំណុចខាងលិច ផ្សារព្រែកព្នៅ ផ្ទះលេខ៧១ តាមបណ្តោផ្លូវ១៥១ ភូមិព្រែក ព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះចាប វិរៈ ភេទប្រុស អាយុ៣៧ឆ្នាំ បានឲ្យដឹងថា មុនពេលកើតហេតុ ២នាក់ប្ដីប្រពន្ធ ជាជនរងគ្រោះ ព្រមទាំងកម្មករ នៅ ក្នុងផ្ទះ មានគ្នាចំនួន៦នាក់ ក្រោយពីហូបបាយ និងមើលទូរទស្សន៍រួច ដល់ម៉ោងជិត ១០យប់ ថ្ងៃទី១៩ ឧសភា ក៏បាននាំគ្នា ចូលទៅដេក លុះដល់ម៉ោង ប្រហែលជា ១និង៣០នាទី ម្ចាស់ផ្ទះខាងលើ បានឮសំលេង ឆ្កែព្រូសដែរ តែមិនចាប់អារម្មណ៍ ។
លុះ ម៉ោង៧ព្រឹក ថ្ងៃទី២០ ឧសភា ម្ចាស់ផ្ទះខាងលើ បានងើបឡើងពីដេក ក៍ដើរមកខាងមុខ និងក្រឡេក មើលទៅក្នុង ទូរដាក់ទូរស័ព្ទ ស្រាប់តែ ឃើញស្នាមរើកាយ និងឃើញបាត់ទូរស័ព្ទ ក៍បង្កការភ្ញាក់ផ្អើល ឆោរឡោពេញក្នុង ផ្ទះតែម្ដង ។
ជាមួយ នោះក៍ឃើញនៅចំហៀងផ្ទះខាងលិច មានស្លាកស្នាមគាស់ ចូលពីខាងក្រោមផ្ទះ ឡើងមកលើ មាន ទំហំអាចនឹង មនុស្សធ្វើការ ចេញ ចូលបាន យ៉ាងងាយ។ ចំនួនទូរស័ព្ទ ដែលបាត់បង់ ជាង៥០គ្រឿង ក្នុងនោះមាន ម៉ាកអាយហ្វូន ម៉ាកអិនចុចពិល និងម៉ាកសាំសុង កាឡាក់ស៊ី នូត មួយចំនួនទៀតផង តម្លៃសរុបក្នុង ទូរស័ព្ទជាង ៥០គ្រឿងនោះ គឺជិតប្រាំបី ពាន់ដុល្លារ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!