ស្ត្រី​អាណិកជន​ម្នាក់ បើករថយន្ត​បុក​ក្បាល​នាគ ​ពុះ​ចែកផ្លូវ​ បាក់​អស់​៦​កង់

 
 

រាជធានីភ្នំពេញ ៖ រថយន្តឡិចស៊ីស៤៥០ បើកបរដោយស្ត្រី ជាអាណិកជន និយាយភាសាខ្មែរ មិនសូវ ច្បាស់ម្នាក់មាន ធុំក្លិនស្រាផងបាន រេចង្កូតទៅ បុកក្បាលនាគពុះ ចែកផ្លូវពេញ ទំហឹងបណ្តាលឲ្យ បាក់ក្បាលនាគ និងរបាំងថ្ម អស់៦កង់នៅ ទល់មុខមជ្ឈមណ្ឌល អប់រំវិជ្ជាជិវៈ មិត្តភាព កម្ពុជា ជប៉ុន ផ្លូវមុនីវង្ស សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី២២ ឧសភា ។

ប្រភពព័ត៌មានពីស្ត្រីជាអាណិកជនមានវ័យ៣០ឆ្នាំ ជាអ្នកបើករថយន្តឡិចស៊ីស៤៥០ ពណ៌ទឹកមាស ពាក់ ស្លាកលេខ ភ្នំពេញ ២J ៤៣២៤ បានប្រាប់សមត្ថកិច្ច ឲ្យដឹងថា មុនពេលកើតហេតុគាត់ ទៅផឹកស៊ី ជាមួយមិត្តភក្កិ នៅហាងមួយ កន្លែងមិនជាស្រវឹងខ្លាំងទេ រួចហើយបាន ជូនមិត្តភក្កិត្រឡប់ ទៅផ្ទះវិញ ដោយបានឈប់ចូល ផ្សារទំនើបទិញ ស្រាបៀរដបមួយកេស ដាក់ក្នុងគូទរថយន្ត ទុកផងដែរ ។

លុះពេលមកពីជូនមិត្តភក្តិវិញ គាត់បានបើករថយន្តត្រឡប់ទៅកន្លែងស្នាក់នៅដោយធ្វើដំណើរពីជើងទៅ ត្បូង ខណៈមកដល់ ចំណុចខាង លើបានរេចង្កូត ទៅបុកក្បាល នាគពុះចែកផ្លូវ ពេញទំហឹង ធ្វើឲ្យបាក់ក្បាលនាគ និងរបាំងថ្មពុះ ចែកផ្លូវអស់៦កង់ ចំណែករថយន្ត ស្រុញ មួយកំណាត់មុខ និងបែកដប ស្រាដែលទើបនឹង ទិញដាក់ក្នុងគូទ រថយន្តនោះ ។

ក្រោយពេលកើតហេតុពេលដែលស្ត្រីជាអ្នកបើករថយន្តឃើញអ្នកយក ព័ត៌មានទៅថតយករូបភាពបាន ប្រាប់ថា បើសិនជាថតកុំថតគាត់អី គាត់ខ្មាស គេណាស់ ថតតែរថយន្តបានហើយ ។ រថយន្តបង្កត្រូវបាន សមត្ថកិច្ចស្ទួច យកទៅដោះស្រាយ នៅការិយាល័យ នគរបាល ចរាចរណ៍ផ្លូវគោក រួមជាមួយស្ត្រី ជាអ្នកបើកបរត្រូវ បានឃាត់យក ទៅសួរនាំ ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម