ប្រជាពលរដ្ឋ១គ្រួសារស្លាប់ យ៉ាង អាណោចអាធម ក្នុងហេតុការណ៍ គ្រោះអគ្គីភ័យនៅសង្កាត់ ភ្នំពេញថ្មី
ភ្នំពេញ៖ យ៉ាងតិចមានមនុស្ស៤នាក់ គឺប្តីប្រពន្ធ និងកូនស្រី២នាក់ទៀត បានស្លាប់យ៉ាង អាណោចអាធម ក្នុងអណ្តាតភ្លើងដ៏សន្ធោសន្ធៅ ដែលអគ្គិភ័យឆាបឆេះ លំនៅដ្ឋាន របស់ប្រជាពលរដ្ឋចំនួន៣ខ្នង នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥នេះ ។
សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍អគ្គិភ័យខាងលើនេះ បានកើតឡើងកាល ពីវេលាម៉ោង ៤និង៣០ នាទីព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥ នៅ ចំណុច ផ្លូវ៩២ ភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជាជំហានដំបូង សមត្ថកិច្ចអះអាងថា អគ្គិភ័យនេះអាចបណ្តាល មកពីទុស្សេខ្សែភ្លើង ផ្តើមចេញពីផ្ទះ សង់អំពីឈើលើ ថ្មក្រោម របស់ជនរងគ្រោះ និងរាល ដាលឆាបឆេះ បន្តទៅលំនៅដ្ឋានចំនួន២ទៀត ។ ដោយសារស្ថានភាពភ្លើង មានលក្ខណៈសន្ធោសន្ធៅខ្លាំង ការជួយអន្តរាគមន៍មិន អាចទប់ សភាពការណ៍ បាន ក៏បណ្តាលឲ្យមនុស្ស៤នាក់ បានស្លាប់ ទាំងគ្រួសារ ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់រួមមានឈ្មោះ គឹម ចាន់រ័ត្ន អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ ជាប្តី , ឈ្មោះ សែន សុផល អាយ៣៦ឆ្នាំ មុខរបរជាគ្រូបង្រៀន ជាប្រពន្ធ, ឈ្មោះ គឹម ណារី ភេទស្រី អា១០ឆ្នាំ និងឈ្មោះ គឹម សួស្តី ភេទស្រី អាយុ៨ឆ្នាំ ត្រូវជាកូន ។ កូនស្រីទាំង២បានស្លាប់ នៅជាន់ឡៅតឿ ចំណែកឪពុកម្តាយបាន ស្លាប់នៅខាងក្រោម ។
មកទល់នឹងពេលនេះ បន្ទាប់ពីអគ្គិភ័យដែល មានមនុស្ស៤នាក់បានស្លាប់ សមត្ថកិច្ចមិនទាន់ ប៉ាន់ ប្រមាណ បានថា ទ្រព្យសម្បត្តិជនរងគ្រោះ ខូចខាតមានចំនួនប៉ុន្មាន នោះឡើយ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!