Chompoo រៀបការ មិនទាន់ដឹងអីផង មកដល់ប្រទេសបារាំង តែម្នាក់ឯង
បារាំង៖ តារាស្រីដ៏ល្បីឈ្មោះ ប្រចាំប្រទេសថៃ ដែលទើបនឹងរៀបការហើយថ្មីៗ អ្នកនាង អារ៉ាយ៉ា ចំភូ (Araya Chompoo) ហាក់ដូចជា មិនមានពេលវេលា សំរាប់ចំណាយ ទៅលើឱកាសក្រេបទឹកឃ្មុំឡើយ ព្រោះតែនាង ត្រូវជាប់រវល់ បង្ហាញវត្តមាននៅក្នុងរាត្រី នៃកម្មវិធីកម្រាលព្រំក្រហម ដ៏ធំមួយ នៅក្នុងទី្រក្រុង Cannes ប្រទេសបារាំង។
បើតាមប្រភពព័ត៌មាន ឲ្យដឹងមកថា អ្នកនាង អារ៉ាយ៉ា ជាតារាថៃ តែម្នាក់គត់ ដែលត្រូវបាន ចាត់ឲ្យទៅចូលរួម នៅក្នុងកម្មវិធីដ៏ធំបំផុតមួយនេះ។ គួរបញ្ជាក់ដែរថា Cannes Film Festival ជាកម្មវិធីមហោស្រព ភាពយន្តអន្តរជាតិ ធំបំផុតមួយ នៅលើពិភពលោក។
តាមរយ:រូបថត ជាច្រើនសន្លឹក បានបង្ហាញអំពីសម្រស់ និងឈុតរ៉ូប ដ៏ស្រស់ស្អាតរបស់នាង ខណ:កំពុងតែដើរ និងឈរថត យ៉ាងហមហាន ជាមួយនឹងតារាជាច្រើនរូបទៀត ដែលបានចូលរួម ក្នុងកម្មវិធីនេះ ក្រោមក្រសែភ្នែក និងម៉ាស៊ីនថត រាប់រយគ្រឿង កំពុងតែបាញ់សំដៅ ទៅរករូបនាង។
ចង់ដឹងថា មួយឈុត ដែលនាង អារ៉ាយ៉ា ស្លៀកចូលរួមក្នុងកម្មវិធីពិភពលោក ដ៏ធំនេះ ស្អាតកំរិតណាដែរ តោះទស្សនារូបភាពខាងក្រោម ជាមួយខ្មែរឡូត ទាំងអស់គ្នា៖
ប្រភព៖ Coconut
ដោយ សី
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!