រក​ឃើញ​សព​បុរស​ពោះម៉ាយ​ ដែល​លោត ទឹក​សម្លាប់​ខ្លួន​ នៅ​មុខ​វាំង​ គឺជា​អ្នក ម៉ៅការ​ សំណង់ (UPDATE)

 
 

រាជធានីភ្នំពេញ ៖ ប្រភពពីមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានឱ្យដឹងថា ក្រោយពី ទទួលបាន ព័ត៌មានថា មានមនុស្សលោត ទឹកសម្លាប់ខ្លួន ត្រូវកម្លាំងនគរបាល មូលដ្ឋានបានធ្វើការ ស្រាវជ្រាវ និងទំនាក់ទំនង ជាមួយក្រុមគ្រួសារបុរស ដែលលោតទឹក សម្លាប់ខ្លួន ហើយបានជួលឱ្យ អ្នកនេសាទរាវ រកសពឃើញហើយកាលពី វេលាម៉ង០៤ និង១០នាទីល្ងាចថ្ងៃទី២០ ឧសភា ២០១៥ ។

ប្រភពបានឱ្យដឹងថា បុរសដែលលោតទឹកសម្លាប់នេះ ឈ្មោះលាង វីរះ អាយុ៣៣ឆ្នាំ ជាអ្នកម៉ៅការ សំណង់ មានទីលំនៅក្នុង សង្កាត់ទួលទំពូង២ ខណ្ឌចំការមន ។

សមត្ថកិច្ចបានបង្ហើបឱ្យដឹងថា មូលហេតុដែលឈានដល់ការធ្វើអត្តឃាត ដោយជិះរថយន្តមក លោតទឹកនៅ មុខវាំងនេះ មិនត្រូវសាច់ញាតិ ប្រាប់នគរបាលជំនាញដឹងនោះទេ គ្រាន់តែដឹងថា បុរសរូបនោះ បានលែងលះ ប្រពន្ធអស់ពេល ២-៣ឆ្នាំមកហើយ ។

បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

គួររំលឹកថា កាលពីវេលាម៉ោងប្រហែលជាង០៣រសៀលថ្ងៃទី២០ ឧសភា ២០១៥ នេះ មានបុរសម្នាក់អាយុ ប្រហែលជាង ៣០ឆ្នាំបានជិះរថយន្ត សេរីទំនើបម៉ា Ford Ranger ពណ៌ខ្មៅ ពាក់ស្លាក លេខ២Z-៣៣៤៥ មកឈប់នៅលើ ចិញ្ចើមវិថីព្រះ ស៊ីសុវត្ថិខាងត្បូង ព្រះអង្គដងកើ (អតីតគណៈ កម្មាធិការ បុណ្យជាតិ) ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

ប្រភពបានឱ្យដឹងថា គេឃើញបុរសនោះ បានដើរឆ្លងផ្លូវឆ្ពោះមកច្រាំងទន្លេខាងត្បូងព្រះអង្គដងកើ ហើយ ដោះស្បែកជើង ក៏លោតចូល ទឹកទន្លេតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្លាំង ប្រជាការពារ ខណ្ឌដូនពេញ និងប្រជាពលរដ្ឋធ្វើ ដំណើរនាំគ្នាចោម រោមមើល ។

កម្លាំងប្រជាការពារខណ្ឌដូនពេញ ដែលប្រចាំការនៅមុខព្រះបរមរាជវាំងបាននិយាយថា បុរសដែល លោតទឹក សម្លាប់ខ្លួននេះ ឃើញមាន ទឹកមុខក្រៀមក្រំ ហាក់ដូចជាមានវិបត្តិអ្វីមួយ ហើយជិះ រថយន្តមកតែ ម្នាក់ឯង មកឈប់រថយន្តដើរ ចុះទៅមាត់ទឹក រួចអង្គុយមិន ដឹងនិយាយ អ្វីខ្លះនោះទេ បន្តិចក្រោយមក ក៏ចុះទៅក្នុង ទឹកទន្លេលិចបន្តិចម្តង និងបានលើកដៃ ហាក់ដូចជា លាគ្នា ឬក៏ហៅឱ្យគេជួយ ។

នៅលើច្រាំងទន្លេទីកន្លែងដែលបុរសរូបនោះលោតទឹកនោះ បានបន្សល់ទុកស្បែកជើង ពណ៌ខ្មៅមួយគូ  ខណៈដែល ប្រជាពលរដ្ឋនាំគ្នា ចោមរោមមើលបានប្រាប់ថា បុរសលោកទឹកនោះ មានទីលំនៅ ម្តុំទួលទំពូង ហើយបងប្អូនបាន ដឹងឮហើយ ។





ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម