ចម្លែកមែន! នារីស្រស់ស្អាតម្នាក់ មានអាការៈចម្លែក ហូរឈាម តាមភ្នែក និងអណ្តាត

 
 

សហរដ្ឋអាមេរិក៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នារីស្រស់ស្អាតម្នាក់ មានឈ្មោះថា Linnie Ikeda វ័យ២៤ឆ្នាំ រស់នៅក្នុងរដ្ឋ ហាវ៉ៃ សហរដ្ឋអាមេរិក បានកើតជំងឺចម្លែកម្យ៉ាង ដែលមានឈ្មោះថា “Gardner-Diamond” ដែលបណ្តាលឲ្យនាង ហូរឈាមតាមភ្នែក និងអណ្តាត ខណៈវេជ្ជបណ្ឌិតជាច្រើន មិនដឹងថា ត្រូវព្យាបាលអាការៈ ដ៏ចម្លែករបស់នាង ដោយវិធីណាឡើយ។

នាង Linnie បានប្រាប់ឲ្យដឹងថា “នៅពេលវាហូរឈាម វាមិនបានបង្ក ការឈឺចាប់ឡើយ។ ខ្ញុំនឹងមានអារម្មណ៏ថា មានសម្ពាធអ្វីម្យ៉ាង នៅលើភ្នែករបស់ខ្ញុំ ហើយវានឹងហើម នៅពេលនោះហើយ ដែលភ្នែករបស់ខ្ញុំ នឹងហូរឈាមចេញមក”។

ជាមួយគ្នានេះដែរ អណ្តាតរបស់នាង ក៏បានប្រះពាក់កណ្តាល ដែលបណ្តាលឲ្យ ហូរឈាម ផងដែរ។

នាង Linnie បានឲ្យដឹងទៀតថា “ខ្ញុំបានធ្វើការវះកាត់ ចំនួន១១ដង រួចមកហើយ ដោយសារតែ បញ្ហាប្រះអណ្តាតនេះ ហើយក៏បាន វះកាត់សរសៃឈាម និងចាក់បញ្ចូលឈាម ចំនួន៧ដង ទៀតផង”។

គួរបញ្ជាក់ផងដែរថា អាការៈហូរឈាមតាមភ្នែក របស់នាង Linnie ជាធម្មតា បានកើតឡើង នៅពេលទាបភ្លឺ ពេលដែលនាង ដេកលក់ នៅចន្លោះ វេលាម៉ោង ២ និង ៥ទាបភ្លឺ។

ទោះបីជាយ៉ាងណាក៏ដោយ ម្តាយរបស់ Linnie គឺអ្នកស្រី Lisa Ikeda បាននិយាយថា “ជាការពិតណាស់ ខ្ញុំគេងជាមួយនាង ហើយតែងតែ ភ្ញាក់ឡើង ជារៀងរាល់ម៉ោង ដើម្បីពិនិត្យមើលនាង ថាតើមានឈាមហូរ ឬអត់។ ឈាមនឹងហូរចេញមក នៅក្នុងអំឡុងម៉ោង ២ និង ៥ទាបភ្លឺ។”

យ៉ាងណាមិញ បន្ទាប់ពីជួបជាមួយនឹង វេជ្ជបណ្ឌិត ចំនួន៣០នាក់ រួចមក នៅតែគ្មាននរណាម្នាក់ អាចជួយនាង Linnie បានដដែល ខណៈនារី ដ៏គួរឲ្យអាណិតរូបនេះ បានអះអាងថា នាងគ្រាន់តែចង់ក្លាយជា មនុស្សធម្មតាម្នាក់ វិញប៉ុណ្ណោះ៕




ប្រភព ៖ បរទេស

ប្រែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម