រន្ទះបាញ់ យុវជនម្នាក់ ស្លាប់ពេលជិះម៉ូតូ មេឃកំពុង តែភ្លៀង បើកថ្ងៃ

 
 

រតនគិរីៈ បាតុភូតធម្មជាតិ រន្ទះបាញ់ បានឆក់យកជីវិត យុវជនម្នាក់ ទាំងភ្លៀងបើក ថ្ងៃនៅចំណុចដី ចំការ មួយកន្លែង ស្រុកអូរ យ៉ាដាវ ខេត្តរតនគិរី កាលពីវេលាម៉ោង ១និង៣០នាទី រសៀលថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ២០១៥ ខណៈជនរងគ្រោះ កំពុងជិៈម៉ូតូ យកបាយទៅ ឲ្យកម្មករ ធ្វើចំការរបស់ លោក ពេជ្រ រិទ្ធ ស្ថិតនៅ ភូមិឡែកឃុំលំជ័រ ស្រុកអូរយ៉ាដាវ ធ្វើឲ្យមានការ ភ្ញាក់ផ្អើល ដល់កម្មករ ដែលកំពុង ធ្វើការក្នុងចំការ នោះរត់ មកមើលហើយ ក៏បានរាយការណ៍ ជូនសមត្ថកិច្ចតែម្តង ។

បើតាមលោក ងយ ដន អធិការរង ទទួលបន្ទុកយុត្តិធម៌ ប្រាប់ឲ្យដឹងថា ជនរងគ្រោះពិតជាស្លាប់ ដោយសាររន្ទះ បាញ់ប្រាកដមែន។ លោកបន្តថា តាមការពិនិត្យ ស្លាកស្នាមរបួសនេះ ដោយសារជនរង គ្រោះដាក់ទូរស័ព្ទសៀត នៅនឹងចង្កេះ ព្រោះរន្ទះបាញ់ ចំចង្កេះបណ្តាល ឲ្យខ្ទេចទូរស័ព្ទ ខណៈកំពុងជិះម៉ូតូ កាត់ភ្លៀងបើកថ្ងៃ។

លោក ងយ ដន បានបញ្ជាក់ឲ្យដឹងទៀតថា យុវជនរងគ្រោះមាន ឈ្មោះ ប៊ូ សម្បត្តិ ហៅអាចាស់ អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ ជាងម៉ូតូ មានទីលំនៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។ បន្ទាប់ពីធ្វើការ ត្រួតពិនិត្យ សាកសពជនរងគ្រោះរួច សមត្ថកិច្ចក៏ បានប្រគល់ ជូនក្រុមគ្រួសារ យកទៅ ធ្វើបុណ្យ តាមប្រពៃណីខ្មែរ ដោយសេចក្តីទុក្ខសោក ៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម