បុរសម្នាក់ បើករថយន្ដហ្វត ទៅលោតទឹក សម្លាប់ខ្លួន នៅខាងត្បូង ព្រះអង្គដងកើ
ភ្នំពេញ៖ បុរសម្នាក់ ដែលប្រជាពលរដ្ឋ អះអាងថា មានអាយុជាង ៣០ឆ្នាំ បានបើករថយន្ដ ហ្វតរ៉េងជើ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Z-3345 ទៅចតនៅខាងត្បូង ព្រះអង្គដងកើ តាមបណ្ដោយ ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រួចហើយបើក ទ្វារទៅលោតទឹក សម្លាប់ខ្លួនតែម្ដង បង្កឱ្យមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលមានការចោម រោមមើលពីសំណាក់ ប្រជាពលរដ្ឋជា ច្រើននាក់ នៅទីនោះ ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥ ។ យោងតាមប្រភព ព័ត៌មានពី សាក្សីបាន បញ្ជាក់ថា បុរសរូបនេះ បានបើករថយន្ដតែ ម្នាក់ឯងឆ្ពោះទៅ មាត់ទន្លេ រួចហើយទៅ លោតទឹកសម្លាប់ខ្លួន ដោយគ្មាននរណាម្នាក់ ស្គាល់ពីអត្ដសញ្ញាណ និងមូលហេតុ ដែលនាំ ឱ្យជនរងគ្រោះ ធ្វើបែបនេះឡើយ ។
ក្រោយពីមានការ ភ្ញាក់ផ្អើលបានធ្វើឱ្យ អាជ្ញាធរនិង សមត្ថកិច្ចខណ្ឌដូនពេញ ចុះទៅ ជួយអន្ដរាគមន៍ភ្លាមៗ ដោយជួលក្រុមមុខ ទឹករាវរក ជនរងគ្រោះ ហើយបានព្យាយាម ស្វែងរកក្រុមគ្រួសារ និងសាច់ញាតិ ដើម្បីសួរ នាំពីមូលហេតុ ។ នៅកន្លែងកើតហេតុ ជនរងគ្រោះបាន បន្សល់ស្បែកជើងប៊ូ មួយគូផងដែរ ។
នេះជាករណីធ្វើ អត្ដឃាតគួរឱ្យភ្ញាក់ផ្អើល នៅពេលដែលជនរងគ្រោះ បើករថយន្ដ ស៊េរីទំនើប តម្លៃរាប់ម៉ឺនដុល្លារ ទៅលោតទឹក សម្លាប់ខ្លួនយ៉ាងដូច្នេះ ពោលធ្លាប់តែ ឃើញជនរងគ្រោះ នាពេលកន្លងទៅនាំគ្នា ជិះម៉ូតូឌុប ជិះម៉ូតូកង់ និងដើរទៅលោតទឹក ។រហូតមកដល់វេលា ម៉ោង៣និង៤០នាទី រសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥ ជន រងគ្រោះមិនទាន់ ត្រូវបានរកឃើញ នៅឡើយទេ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!