បុរសម្នាក់ត្រូវ ខ្សែភ្លើងឆក់ស្លាប់ លើបង្គោលភ្លើង ពេលឡើងតខ្សែ
ខេត្តកំពង់ស្ពឺ ៖ បុរសជាកម្មករ អូសខ្សែភ្លើងម្នាក់ ត្រូវខ្សែភ្លើងឆក់ ស្លាប់ពេលឡើង តខ្សែលើបង្គោល ដែលមានខ្សែភ្លើង ស្អេកស្កះ។ បន្ទាប់ ពី ឆក់ខ្សែភ្លើងស្លាប់សព ត្រូវបានក្រុមហ៊ុន ដឹកចេញទៅវិញ ភ្លាមៗដែរ។
ហេតុការណ៍នេះបង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២០ ឧសភា ២០១៥ នៅ ក្នុងផ្សារត្រពាំងអំពិល ស្ថិតក្នុងភូមិ ត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង។
ជនរងគ្រោះឈ្មោះហង់ ហៀង ភេទប្រុស អាយុ២២ឆ្នាំ មានស្រុក កំណើតនៅភូមិថ្មី ឃុំត្រាប់ ស្រុក បាធាយ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់ នៅជាមួយ ថៅកែភ្លើង ឈ្មោះហុង នៅខេត្តកំពង់ស្ពឺ។
ក្រុមអាជីវករលក់ដូរនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេ បានឃើញក្រុមជាងរបស់ ខាងអគ្គិសនីបានអូសខ្សែ ភ្លើងកាត់ តាមផ្លូវ ហើយមួយសន្ទុះក្រោយ មកគេឃើញបុរសម្នាក់ បានឡើងទៅលើ បង្គោលភ្លើង ក្នុងបំណងចងខ្សែភ្លើង តែពេលឡើងដល់ លើក៏ត្រូវ ខ្សែភ្លើងឆក់បណ្តាល ឱ្យប្រកាច់នៅលើនោះ តែម្តង។
ឃើញដូច្នេះប្រជាពលរដ្ឋក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច រីឯខាងអគ្គិសនីបានបិទភ្លើងមួយរយៈ និងបាន ឱ្យបុរស ២នាក់ទៀត ឡើងទៅ លើបង្គោលភ្លើង ដើម្បីយកជនរងគ្រោះ ចុះមកក្រោម។ ប្រភពបន្តថា ពេលដាក់ជន រងគ្រោះមកដល់ដី គេបានធ្វើចលនា សង្គ្រោះ និងយក ដីសើមមក ចាក់លើខ្លួនដែរ តែមិនអាចជួយ បានឡើយ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!