(UPDATE) ឈ្មោះ​ជន​រង​គ្រោះ​ ទាំង​១៨​នាក់ ដែល​ស្លាប់​ក្នុង​ មហា​សោកនាដកម្ម​ដ៏​រន្ធត់

 
 

ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍ថា សរុបចំនួនអ្នកស្លាប់ជាផ្លូវការចំនួន១៨នាក់ នេះបើតាមរបាយ ការណ៏ របស់សមត្ថកិច្ច នគរបាល ចរាចរណ៍ ខេត្តស្វាយរៀង ។ នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់បំផុតនេះ គឺជាមហា សោកនាដកម្មមួយ មិនធ្លាប់មាន សម្រាប់ខេត្តស្វាយរៀង ។
ឈ្មោះជនរងគ្រោះដែលស្លាប់ក្នុង ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ មាន១៨នាក់ ៖
១-ហែម ភាន ភេទស្រី អាយុ៤១ឆ្នាំ
២-ម៉ៅ ចាប ភេទស្រី អាយុ២២ឆ្នាំ
៣-ហែម ស៊ន ភេទស្រី អាយុ១៨ឆ្នាំ
៤-ផាន់ ដារ៉ា ភេទស្រី អាយុ៤៣ឆ្នាំ
៥-ពៅ សុភ័ក្រ ភេទប្រុស អាយុ៣៦ឆ្នាំ
៦-ហាយ សុតាន ភេទស្រី អាយុ៤១ឆ្នាំ
៧-ទេព ផល្លី ភេទស្រី អាយុ៣៤ឆ្នាំ
៨-ប៉ែន វេសនា ភេទស្រី អាយុ២៣ឆ្នាំ
៩-សែម ដានី ភេទស្រី អាយុ២៥ឆ្នាំ
១០- ភិន រិទ្ធី ភេទប្រុស អាយុ៣០ឆ្នាំ
១១-ម៉ន ស៊ីវ៉ុន ភេទស្រី អាយុ២៧ឆ្នាំ
១២-ជុត បុប្ផា ភេទស្រី អាយុ២៣ឆ្នាំ
១៣-រុន ស្រីណុច ភេទស្រី អាយុ២២ឆ្នាំ
១៤-រស់ សារិទ្ធ ភេទស្រី អាយុ២១ឆ្នាំ
១៥-ពៅ ដារ៉ា ភេទស្រី អាយុ៣៣ឆ្នាំ
១៦-ផាង កល្យាណ ភេទស្រី អាយុ២៣ឆ្នាំ
១៧-ឡោ សៅ ភេទស្រី អាយុ២២ឆ្នាំ
១៨-ឈាន ចន្ថា ភេទស្រី អាយុ២៤ឆ្នាំ
ជនរងគ្រោះដែលស្លាប់ខាងលើ នៅឃុំពោធិ៍រាជ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។

សូម បញ្ជាក់ថា មូលហេតុដែលបង្ក ឱ្យមានសោកនាដកម្ម លើផ្លូវនេះត្រូវបានគេដឹងថា បណ្តាលមកពី រថយន្តក្រុងទេសចរណ៍ ដឹកអ្នក ដំណើរបាន បើកជែង ក៏ជ្រុលទៅបុករថយន្តទួរីស ដឹកកម្មករ-កម្មការិនី រោងចក្រចំពីមុខ ពេញទំហឹង បណ្តាលឱ្យអ្នក ជិះក្នុងរថយន្តទួរី សស្លាប់ភ្លាមៗនៅ នឹងកន្លែង ១៧នាក់ (មានកម្មករម្នាក់ទៀត បានស្លាប់ពេល នាំទៅដល់មន្ទីរពេទ្យ) រង របួសធ្ងន់ ២២នាក់ និងស្រាលម្នាក់ ។

សោកនាដកម្មដ៏ រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី១៩ ឧសភា នៅលើកំណាត់ ផ្លូវជាតិលេខ១ ស្ថិតនៅក្នុងភូមិ ដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប។ បើតាមអ្នកឃើញ ហេតុការណ៍ផ្ទាល់ ភ្នែកឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត មួយគ្រឿង ម៉ាកទួរីស ពណ៌ស្លាបកំភេម ពាក់ស្លាកលេខ ភ្នំពេញ 2Q-7725 ដឹកកម្មករ-កម្មការិនី រោងចក្រ៣៩នាក់ ចេញពីភូមិព្រៃខ្លា ភូមិព្រៃធំ និងភូមិព្រៃដំឡូង ក្នុងឃុំពោធិ៍រាជ ស្រុកស្វាយជ្រំ ដោយធ្វើដំណើរ ចេញពីទិសខាងលិច ទៅកើត ។ លុះមកដល់ចំណុចខាងលើ ក៏មានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយប្រភេទ ទេសចរណ៍ ចំណុះ៤៥កៅអី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3C-6335 បើកបរ ពីកើតទៅលិចបញ្ច្រាស ទិសគ្នាយ៉ាងលឿន និងបើកវ៉ារថយន្តកាមរីឆ្លាម ក៏ជ្រុលទៅ បុករថយន្តទួរីស ដឹកកម្មករ-កម្មការិនី ពេញទំហឹង លាន់ដូច រន្ទះបណ្តាលឱ្យរថយន្តដឹកកម្មករ-កម្មការិនីបែក រយះខ្ទេចហ្មត់លែង ជារថយន្ត ។ ឯកម្មករ-កម្មការិនី រួមទាំងអ្នកបើកបរ សរុប ៣៩នាក់ (ប្រុស៤នាក់) បានស្លាប់ ភ្លាមៗ១៨នាក់ របួសធ្ងន់៨នាក់ មានសង្ឃឹមរស់តិច និង១៣នាក់របួសធ្ងន់ និងស្រាល ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម