ក្រុម​ហ៊ុន ​មួយ​មាន ​អំណាច​ កំពុង​គាស់​ កកាយ​យក​ ថ្ម​ម៉ាប ពណ៌​ក្រហម​

 
 

ខេត្តបាត់ដំបង ៖ មានក្រុមហ៊ុនមួយកំពុងតែ ធ្វើសកម្មភាពនៅតំបន់ភ្នំក្រហម ស្ថិតនៅជួរភ្នំតាគ្រាម ក្នុងស្រុកបាណន់ ខេត្តបាត់ដំបងដើម្បីគាស់កកាយ យកថ្មម៉ាប ពណ៌ក្រហម។

ប្រភពច្បាស់ការណ៍និយាយថា ក្រុមហ៊ុនមួយនេះអត់ មានច្បាប់អនុញ្ញាតទេ ពេលនេះកំពុងបោះទីតាំង ដោយមានគ្រឿងចក្រច្រើនគ្រឿងកំពុង ឈូសឆាយព្រៃលើភ្នំ និងកាយគាស់យកថ្មម៉ាប ទម្លាក់ប្រមៀលពី លើភ្នំមកក្រោម។ រដ្ឋអំណាចមូលដ្ឋាន អត់ហ៊ាននិយាយទេ គេថា ក្រុមហ៊ុននេះមាន ឥទ្ធិពលធំណាស់។

អាជ្ញាធរខេត្តប្រាប់ថា ជាក្រុមហ៊ុនអត់ច្បាប់។ មានអ្នកខ្លះប្រាប់ថា ម្ចាស់ក្រុមហ៊ុន ឈ្មោះហ៊ុន តុលា ជាអ្នកមានឥទ្ធិពល នៅខេត្តបាត់ដំបង៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម