ក្មេងប្រុសម្នាក់ ត្រូវឆក់ខ្សែភ្លើង ដោយសារ បត់ជើងតូច នៅតាមផ្លូវ សាធារណៈ
ចិន៖ ករណីដ៏គួរ ឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើងនៅ ក្នុងប្រទេសចិន បន្ទាប់ពីក្មេងប្រុស អាយុ៧ឆ្នាំ ម្នាក់ទៅបត់ជើងតូច នៅតាមផ្លូវសាធារណៈ តែបែរជា ត្រូវចរន្តភ្លើងឆក់ រហូតដល់ រងរបួសធ្ងន់ធ្ងរ និងដេកសន្លប់ស្តូកស្តឹង នៅនឹងកន្លែង តែម្តង។
ផ្អែកលើការ ដកស្រង់សម្តី ពីលោក Fang ដែលត្រូវជាឪពុក របស់ក្មេងប្រុស រងគ្រោះម្នាក់នោះ ដែលមានឈ្មោះថា Hao Hao បានឲ្យដឹងថា ដំបូងឡើយ កូនប្រុសម្នាក់នេះ និងប្រពន្ធ របស់គាត់ បានមកលេងគាត់ នៅឯក្រុង ស៊ីអាន ខេត្តសានស៊ី របស់ប្រទេសចិន ក្រោយពីបាន សួរសុខទុក្ខ រួចរាល់ហើយនោះ ពួកគេក៏ត្រូវ ត្រឡប់ទៅផ្ទះវិញ នៅឯទីក្រុង Lantian ដោយការជិះ រថយន្តក្រុង តែក្នុងអំឡុងពេល រង់ចាំរថយន្តក្រុង Hao Hao មានអារម្មណ៍ថា ចង់បត់ជើងតូច (ជុះនោម) យ៉ាងខ្លាំង ហើយដោយគ្មាន បន្ទប់ទឹក នៅក្បែរនោះ រូបគេក៏បាន ដើរទៅកាន់ សំណង់អគារមួយ នៅជាប់នឹង ផ្លូវសាធារណៈ ដើម្បីរក កន្លែងឈឺនោម តែម្នាក់ឯង។
អ្វីដែល នឹកស្មានមិនដល់នោះ គឺថានៅទីនោះ គឺមានកន្លែង ផ្ទុកថាមពល អគ្គិសនីមួយដែលគ្រប ដោយកន្ទបខោអាវ និងបានផ្ទុក ចរន្តអគ្គិសនី ដល់ទៅ ១០,០០០វ៉ុល ឯណោះ ហើយនៅពេលដែល Hao Hao ជុះនោមនៅទីនោះ រូបគេក៏បាន ឆក់ចរន្តអគ្គិសនី ដែលឆ្លងតាមរយៈ ទឹកនោមរបស់ គេតែម្តង ជាហេតុធ្វើឲ្យ ខោអាវរបស់ គេត្រូវរហែក ខ្ទេចខ្ទី និងសន្លប់បាត់ ស្មារតី រងរបួសធ្ងន់ធ្ងរ។
ឪពុករបស់ Hao បាននិយាយថា “ប្រហែលជា ២នាទីក្រោយពី Hao Hao ដើរទៅជុះនោម ខ្ញុំក៏បាន ឮសម្លេងដូចជា ប្រេះបែកអ្វីមួយ ហើយក៏បានឃើញ ផ្សែងហុយចេញ ពីកន្លែងដែល កូនរបស់ខ្ញុំ ទៅជុះនោមនោះ ស្របពេលនោះ ខ្ញុំក៏ក្រឡេកឃើញ Hao Hao កំពុងតែដេក សន្លប់ស្តូកស្តឹង នៅក្បែរកន្លែង ផ្ទុកថាមពល នោះទៅហើយ”។
កន្លែងផ្ទុកថាមពល ដល់ទៅ ១ម៉ឺនវ៉ុល គ្របដោយ កន្ទបខោអាវ ដែលធ្វើឲ្យ ក្មេងប្រុស Hao Hao ឆ្លងចរន្តអគ្គិសនី
យ៉ាងណាមិញ ក្រោយពីបានឃើញ ស្ថានភាពគ្រោះថ្នាក់ របស់កូន បែបនេះលោក Fang ក៏បានហៅ រថយន្តតាក់ស៊ី ដើម្បីដឹកកូន ទៅកាន់មន្ទីរពេទ្យ ជាបន្ទាន់ ក្នុងពេលនោះដែរ អ្នកបើកបរ តាក់ស៊ី ដែលមានត្រកូល He ត្រូវបានបង្ខំចិត្ត បើកឆ្លងភ្លើងស្តុប ក្រហមចំនួន ៤ផ្លូវ ក្នុងគោលបំណង បញ្ជូនក្មេងប្រុស ម្នាក់នោះ ទៅកាន់ពេទ្យ ឲ្យកាន់តែលឿន ជាទីបំផុត។
គួរបញ្ជាក់ផងដែរថា ពេលនេះស្ថានភាព របស់ Hao Hao កំពុងតែ ស្ថិតនៅក្នុង សភាពធ្ងន់ធ្ងរ នៅឡើយ ហើយក្រុមគ្រូពេទ្យ កំពុងធ្វើការ សង្រ្គោះបន្ទាន់។ បន្ថែមពីនេះទៀត ក្រុមប៉ូលីស ក៏កំពុង តែធ្វើការ ស៊ើបអង្កេតជុំវិញ ករណីមួយនេះ ផងដែរ៕
ទុក្ខសោក និងការព្រួយបារម្ភ របស់ឪពុកម្តាយ នៃក្មេងប្រុស Hao Hao
ប្រភព៖ Shanghaiist
ដោយ៖ សុជាតិ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!