ថៅកែសណ្ឋាគារ ផ្លេទីណឹមបា ដេញវាយបុគ្គលិក និងទាញកាំបិត ដេញគប់ បង្កការភ្ញាក់ ផ្អើល

 
 

ភ្នំពេញ៖ បុគ្គលិក៤-៥នាក់ ដែលបម្រើការងារ នៅក្នុងសណ្ឋាគារ ផ្លេទីណឹមបា បានរត់ចេញvពីសណ្ឋាគារ ជាបន្តបន្ទាប់ ក្រោយពី ថៅកែរបស់គេ ជាជនជាតិចិន បានដេញវាយពួកគេ ។ ហេតុការណ៍ដ៏គួរ ឱ្យភ្ញាក់ផ្អើលមួយនេះ បានកើតឡើង កាលពីព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ នៅសណ្ឋាគារ ផ្លេទីណឹមបា តាមបណ្តោយផ្លូវ ព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ។

ប្រភពពត៌មានពីបុរសម្នាក់ ដែលថាខ្លួនជាសមត្ថកិច្ច អន្តរាគមន៍ស្លៀកពាក់ស៊ីវិល បានប្រាប់ឱ្យដឹងថា នៅមុន ពេលកើត ហេតុរូបគាត់ និងមិត្តភក្តិម្នាក់ទៀត បានជិះម៉ូតូទៅឈប់ជិត មុនសណ្ឋាគារ ផ្លេទីណឹមបា មួយសន្ទុះ ក្រោយមកគាត់ ក៏បានឃើញបុគ្គលិក ៤ទៅ៥នាក់ បាននាំគ្នារត់ចេញពី ក្នុងសណ្ឋាគារ ថែមទាំងមានបុរស ជនជាតិចិនម្នាក់ ដែលគេស្គាល់ថា ជាថៅកែពួកគេដេញ តាមពីក្រោយ និងមានកាន់ កាំបិតប៉័ងតោ ថែមទៀតផង ។

ប្រភពបន្តថា ភ្លាមនោះបុរស ជនជាតិចិន ខាងលើបានយកកាំបិត ដែលកំពុងកាន់នៅ ក្នុងដៃគប់មក លើបុគ្គលិក សំណាងល្អមិនត្រូវ និងខ្ទាតកាំប៉ិតប៉ិះ នឹងត្រូវគាត់ មិនតែប៉ុណ្ណោះ គេថែមទាំងបាន យកដុំថ្មគប់មក លើបុគ្គលិក ទាំងនោះទៀត បង្កការភ្ញាក់ ផ្អើលដល់ អ្នកដំណើរ និងប្រជាពលរដ្ឋ នៅជិតនោះនាំគ្នា ចោមរោមមើល យ៉ាងច្រើន ទើបគេចូលទៅ ខាងក្នុងវិញបាត់ ។

មួយសន្ទុះក្រោយមក បន្ទាប់ពីមានការ ភ្ញាក់ផ្អើលនោះ គេបានឃើញវត្តមាន សមត្ថកិច្ចមូលដ្ឋាន ប្រមាណ ជា៤ទៅ៥នាក់ ចុះទៅដល់កន្លែង កើតហេតុ ប៉ុន្តែបានត្រឹមតែ ឈរមើលតែប៉ុណ្ណោះ ហាក់ដូចជាខ្លាចរអា និងបុរស ជនជាតិ ចិនខាងលើ សូម្បីតែ កាំប៉ិតប៉័ងតោ ដែលបុរស ជនជាតិចិន គប់បុគ្គលិកនោះ ក៏មិនឱ្យអ្នក សារពត៌មានថត នោះដែរ ។

ទាក់ទិនទៅនឹង ករណីខាងលើនេះ គឺមិនមានប្រភពណា មួយអាចបញ្ជាក់ថា មកពីមូលហេតុអ្វី ឱ្យច្បាស់នោះទេ គឺគ្រាន់តែបុគ្គលិក ដែល ត្រូវថៅកែជនជាតិចិន ដេញវាយនោះ នាំគ្នារត់ចេញមកខាងក្រៅ និងបានស្រែកឱ្យគេឯង ជួយថាថៅកែ ដេញវាយ ប៉ុន្តែក្រោយមកសួរនាំអ្វី ក៏មិនឆ្លើយដែរ រួចក៏ដើរចូលទៅក្នុងវិញ សូម្បីតែ បុគ្គលិក ផ្សេងទៀត ក៏មិនមាននរណា ម្នាក់ហ៊ាន ប្រាប់អ្វីបន្ថែមទៀត នោះដែរ ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម