សមត្ថកិច្ចស្វាយរៀង​មិនអនុញ្ញាត​ឲ្យ អ្នកបើកបរ ជនជាតិ​ វៀតណាមនៅ ក្រៅឃុំ​តាម សំណើរបស់​ ក្រុមហ៊ុន ធានារ៉ាប់រង

 
 

ខេត្តស្វាយរៀង ៖ អ្នកបើកបររថយន្តក្រុងជនជាតិវៀតណាមដែលបង្កគ្រោះថ្នាក់ ចរាចរណ៍បណ្តាល ឲ្យមនុស្សស្លាប់ និងរបួសធ្ងន់ ស្រាល៣៩នាក់ នៅស្រុកស្វាយទាប បានត្រូវ ក្រុមហ៊ុន ធានារ៉ាប់រងមួយ មកធានា នៅក្រៅឃុំ ប៉ុន្តែ ប្រជាពលរដ្ឋដែល ត្រូវជាសាច់ញាតិ ជនរងគ្រោះ និងមន្រ្តីរាជការ មួយចំនួន បានស្នើមិនឲ្យមានការដោះ លែង ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់ឲ្យដឹងនៅប៉ុន្មាន នាទីមុននេះទៀតថា ក្រោយពេល បង្កគ្រោះថ្នាក់អ្នក បើកបរឈ្មោះ ង្វៀង វ៉ាន់ទឹង ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំ នៅក្នុងភូមិ យិនធឹង ឃុំធឹងធើយ ស្រុកត្រាអូ ខេត្តវីនឡុង ត្រូវបានប៉ូលិស ឃាត់ខ្លួននិងបញ្ជូន ទៅអធិការ ស្រុកស្វាយទាប ប៉ុន្តែព័ត៌មាននេះហាក់ មានការលាក់លៀម ពីសមត្ថកិច្ចក្រោយ មានក្រុមហ៊ុន ធានារ៉ាប់រងមិន ទាន់ស្គាល់អត្តសញ្ញាណ(ឈ្មោះ ក្រុមហ៊ុនធានារ៉ាប់រង) មកធានាដោះ លែងនៅក្រៅឃុំ ដែលប្រភព ខ្លះថាបញ្ជូនមក ស្នងការដ្ឋាន នគរបាលខេត្ត តែនៅស្នងការដ្ឋាន នគរបាលខេត្ត អត់ឃើញជន បង្កគ្រោះថ្នាក់ មិនដឹងនៅ ទីណាពិតបា្រកដ ។

ដោយឡែកតួលេខអ្នកស្លាប់គិតត្រឹមម៉ោង៣និង១៥នាទីរសៀលនេះ កើនដល់១៨នាក់ របួសធ្ងន់ ស្រាល២១នាក់ (ស្រាលម្នាក់) ។

បើសិនមានព័ត៌មានថ្មីៗបន្ថែមជុំវិញហេតុការណ៍ដ៍សែនរន្ឋត់ខាងលើនេះ គេហទំព័រកោះសន្តិភាព នឹងតាមដាន ហើយផ្សាយជា បន្តបន្ទាប់នាពេល បន្តិចទៀតនេះ និងនៅលើ សារព័ត៌មាន កោះសន្តិភាព ៕

 

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

Update: សមត្ថកិច្ចស្វាយរៀងមិនអនុញ្ញាតឲ្យអ្នកបើកបរជនជាតិវៀតណាមនៅក្រៅឃុំតាម សំណើរបស់ ក្រុមហ៊ុនធានារ៉ាប់រង

ខេត្តស្វាយរៀង ៖ ទីបំផុតទៅសមត្ថកិច្ចមិនអនុញ្ញាតឲ្យអ្នកបើកបរជនជាតិវៀតណាមនៅក្រៅ ឃុំតាមសំណើ របស់ក្រុមហ៊ុន ធានារ៉ាប់រងឡើយ ដោយពេលនេះ ជនបង្កគ្រោះថ្នាក់ ចរាចរណ៍ឈ្មោះ ង្វៀង វ៉ាន់ទឹង កំពុងឃុំខ្លួន នៅក្នុងការិយាល័យ ប៉ូលិសចរាចរណ៍ ខេត្តស្វាយរៀង ។

ដោយឡែកតួលេខអ្នកស្លាប់គិតត្រឹមម៉ោង៦និង១៣នាទីល្ងាចនេះ នៅរក្សាដដែលគឺស្លាប់១៨នាក់ របួសធ្ងន់ស្រាល ២១នាក់ (ស្រាលម្នាក់) ។

ផ្តល់សិទ្ធដោយ កោះសន្តិភាព

រូបភាពពីអត្ថបទចាស់៖





ផ្តល់សិទ្ធដោយ កោះសន្តិភាព

រូបភាព ពីហ្វេសប៊ុក





ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម