កម្លាំងនគរបាល ឆ្មក់បង្ក្រាប សំបុក គ្រឿងញៀន នៅស្រុកបរិបូណ៌
កំពង់ឆ្នាំងៈ ជនសង្ស័យ គ្រឿងញៀន ចំនួន០៤នាក់ ត្រូវបានសមត្ថកិច្ច ចម្រុះចាប់ខ្លួន បញ្ជូនមកស្នងការ ដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង ភ្លាមៗ ដើម្បីកសាង សំណុំរឿងបញ្ជូន ទៅតុលាការតាមនីតិវិធី ។ ហេតុការណ៍នេះបានធ្វើឡើង នៅវេលាម៉ោង១រសៀល ថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ២០១៥ នៅផ្ទះរបស់ ជនសង្ស័យឈ្មោះ សយ បូរិន ស្ថិតក្នុងភូមិកែវឡាត ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
លោក គឹម សារ៉េត នាយការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ឆ្នាំង បានអោយដឹងថា កម្លាំង សមត្ថកិច្ចចម្រុះ មាននគរបាលប៉ុស្តិ៍ អាជ្ញាធរភូមិ ឃុំ ស្រុក កម្លាំងនគរបាល នៃអធិការដ្ឋានស្រុកបរិបូណ៌ សហការជាមួយ នគរបាល ការិយាល័យ គ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង ដឹកនាំ ដោយព្រះរាអាជ្ញារង លោក ឯក ស៊ុនរស្មី លោក ជន ថារិទ្ធ ស្នងការរង លោក ជាង សុវណ្ណារិទ្ធិ អធិការនគរបាល ស្រុកបរិបូណ៌ បានឆ្មក់ចាប់ ជនសង្ស័យចំនួន ០៤នាក់ នៅក្នុងភូមិសាស្ត្រ ខាងលើ ដោយរឹបអូសវត្ថុតខាងមាន ថ្នាំញៀនប្រភេទយ៉ាម៉ា គ្រាប់ចំនួន ៦៧គ្រាប់ ទូរស័ព្ទ ចំនួន១២គ្រឿងម៉ូតូចំនួន០៤គ្រឿង ម៉ាស៊ីនថតរូបចំនួន០១ និង ឧបករណ៍ ជក់មួយចំនួន ធំផងដែរ។
ប្រភពពដដែលបានបន្តថា ជនសង្ស័យទី១ឈ្មោះ សយ បូរិន អាយុ២៨ឆ្នាំ ភេទប្រុស ទី២-ឈ្មោះ សយ ណារឿន អាយុ២៧ឆ្នាំ អ្នកទាំង ពីរមានទីលំនៅ ភូមិកែវឡាត ឃុំពន្លៃ ស្រុកបរិបូណ៌ ទី៣-ឈ្មោះ ធន គាសាន អាយុ២៨ឆ្នាំ ភេទប្រុស រស់នៅភូមិជើងខ្នា ឃុំពន្លៃ ស្រុកបរិបូណ៌ និងទី-៤ឈ្មោះ គឹម ផេង អាយុ២៥ឆ្នាំ ភេទប្រុស រស់នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
ជនសង្ស័យនិងវត្ថុតាងបន្ទាប់ពីបញ្ជូនមកដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅ វេលាម៉ោង ៦និង២០នាទីល្ងាចថ្ងៃដដែលនេះ មិនទាន់បានសាកសួរលំអិត នៅឡើយទេ ។
បើតាមនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀនបានអោយដឹងថា ជនសង្ស័យ ត្រូវកសាង សំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូង ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២០ ខែឧសភា ស្អែកនេះ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!