ស្ត្រីជនជាតិថៃម្នាក់ ដេកស្លាប់ ក្នុងបន្ទប់ជួល កាស៊ីណូ

 
 

បន្ទាយមានជ័យ៖ ស្ត្រីជនជាតិថៃម្នាក់ ដេកស្លាប់ក្នុងបន្ទប់ ជួលរយះពេល មួយយប់ លុះ មិត្តភក្តិទៅ ហៅទើបដឹង បង្កអោយភ្នាក់ផ្អើល មនុស្សម្នាជាច្រើននាក់  ក្នុងភូមិសាស្ត្រក្រោយកាស៊ីណូហ្គោន ច្រក ចូលប៉ុស្តិ៍០៦ នៅវេលាម៉ោង៧ ព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់- ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

 លោកផាន់ ភីរម្យ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានប្រាប់អោយដឹងថា ស្ត្រីរងគ្រោះ ដែលដេក ស្លាប់ខាងលើនេះ គឺកម្លាំង សមត្ថកិច្ច បានធ្វើកោសល្យវិច័យ បានសន្និដ្ឋានថា ស្ត្រីជនជាតិថៃគឺ ស្លាប់ ដោយ សារតែខ្យល់គ ហើយនៅក្បែរខ្លួនស្ត្រី ខាងលើគឺ មានថ្នាំព្យាបាល ជម្ងឺ ទឹកនោមផ្អែម និងថ្នាំព្យាបាល ជម្ងឺ សើសឈាម ចំណែកស្នាកស្នាមអ្វីពាក់ព័ន្ធ អំពើមនុស្សឃាតនោះឡើយ ។

លោកអ៊ុំ សុផល អធិការក្រុងប៉ោយប៉ែត បានប្រាប់អោយដឹងថា ស្ត្រីរងគ្រោះជនជាតិថៃ មានឈ្មោះនីសា ចារ៉ាតស៊ិវិឆៃ កើតក្នុងឆ្នាំ ១៩៥៣ ឆ្នាំមានលំនៅដ្ឋាន ក្នុងក្រុងបាងកក ។

បច្ចុប្បន្ននេះសាកសពស្ត្រី សមត្ថកិច្ចនគរបាល ក្រុងប៉ោយប៉ែត បានយកសពមករក្សាទុក នៅវត្ត ស្រះត្រាច ដើម្បីរង់ចាំក្រុមគ្រួសារ សពយក ទៅធ្វើបុណ្យនៅគេហដ្ឋាន តាមប្រពៃណី ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម