ខឹងក្មួយ សាច់ថ្លៃ បើកម៉ូតូបុក របងផ្ទះ វាយក្បាល និងខ្នងពូថៅ រងរបួសធ្ងន់
កំពង់ស្ពឺៈ ដោយសារតែខឹង នឹងក្មួយសាច់ថ្លៃ បុរសម្នាក់យកពូថៅ ទៅវាយបណ្តាលឲ្យរងរបួស ហើយ ត្រូវបាន គេដឹកយកទៅសង្គ្រោះ នៅ មន្ទីរពេទ្យ។ ដើមចមដែលបង្ក ឲ្យមានអំពើហិង្សានេះ គឺបណ្តាល មកពី បុរសខាងលើខឹងនឹង ក្មួយប្រុសសាច់ថ្លៃ បើកម៉ូតូទៅបុក របស់ផ្ទះរបស់ខ្លួន កាលពី ថ្ងៃទី១៧ និង៣០នាទី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៥ ត្រង់ចំណុចមុខផ្ទះរបស់ជនបង្ក ភូមិ ត្រពាំងខ្យង ឃុំត្រពាំង គង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ជនសង្ស័យមានឈ្មោះ សេង វិសាល ហៅទុំ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅក្នុង ភូមិឃុំកើត ហេតុខាងលើ ត្រូវជាពូសាច់ថ្លៃរបស់ ជនរង គ្រោះ។ ចំណែកជនរងគ្រោះ ឈ្មោះ ហ៊ីម ហៀង ភេទប្រុស អាយុ២១ឆ្នាំ ត្រូវជាប្តីរបស់ក្មួយស្រីបង្កើត ស្នាក់ភូមិឃុំកើតហេតុ ជាមួយគ្នា។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវជាក្មួយសាច់ថ្លៃ គឺមានចារឹកកោងកាច ហើយមិន សូវគោរពអ្នកដទៃរូបនេះ បានបើកម៉ូតូ ១គ្រឿង ក្នុងបំណងមក បុករបងផ្ទះរបស់ ជនសង្ស័យដើម្បី បញ្ឈឺចិត្តពូក្មេក ដោយមានការខឹងនឹងក្មួយសាច់ថ្លៃ ដែលធ្វើ សកម្មភាពបែបនេះ ជនសង្ស័យ បានយកពូថៅ ទៅវាយលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវបាន គេដឹកយក ទៅសង្គ្រោះ នៅមន្ទីរពេទ្យ។
ក្រោយធ្វើសកម្មភាព ជនសង្ស័យ បាត់រត់គេចខ្លួនបាត់ស្រមោល ។ ចំណែកជនរងគ្រោះ បានដាក់ពាក្យ បណ្តឹង ដើម្បីដោះស្រាយតាម នីតិវិធី ច្បាប់៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!