ញាក់សាច់! ហាងលក់ស៊ុប បញ្ចុះ តម្លៃ ៩០ភាគរយ ដល់ភ្ញៀវ នារីៗណា ដែលសំពត់ខើចខ្លី
ចិន៖ “សំពត់កាន់តែខ្លី ការបញ្ចុះតំលៃ កាន់តែច្រើន” នេះគឺជាគោលការណ៍ ក្នុងហាងលក់ស៊ុប មួយកន្លែង នៅក្នុងទីក្រុង Jinan ដែលលើកទឹកចិត្ត ឲ្យភ្ញៀវដែលជានារី មានរូបសម្បត្តិស្រស់ស្អាត មកទទួលទានអាហារ ពេលល្ងាច នៅហាងរបស់គេ។
អតិថិជនដែលជានារីៗ ត្រូវបានគេឲ្យដឹងថា នឹងទទួលបាន ការបញ្ចុះតម្លៃ ៩០ភាគរយ បើសិនជាពួកគាត់ ស្លៀកសំពត់ខ្លី ដែលខើចលើជង្គង់ ៣៣ សង់ទីម៉ែត្រ ស្របពេលដែលអ្នក ស្លៀកសំពត់បែប មិនទាន់សម័យ ដែលខើចត្រឹម ៨ សង់ទីម៉ែត្រ លើជង្គង់ ទទួលបានការបញ្ចុះតម្លៃ ត្រឹមតែ២០ ភាគរយ ប៉ុណ្ណោះ។
យុទ្ធសាស្ត្រទីផ្សារ ដែលគេឲ្យឈ្មោះថា "Risqué" កំពុងតែមាន ប្រជាប្រិយភាពខ្លាំង នៅក្នុងប្រទេសចិន នាពេល បច្ចុប្បន្ននេះ។ គួរបញ្ជាក់ផងដែរថា Risqué គឺជាយុទ្ធសាស្រ្តមួយ ដោយប្រើប្រាស់ នូវភាពសិចស៊ី ក្នុងការទាក់ទាញភ្ញៀវ។
យ៉ាងណាមិញ បច្ចុប្បន្ននេះ នៅក្នុងប្រទេសចិន មានម្ចាស់ហាងជាច្រើន មានជំនឿថា ការដែលមាននារី ស្លៀកខើចខ្លី នៅកន្លែងរកស៊ី គឺជាវិធី តែមួយគត់ ដែលធ្វើឲ្យអាជីវកម្ម របស់ពួកគេ មានការរីកចំរើន។
ក្រុមនារីដែលជាស្រីស្អាតកំពុងតំរង់ជួរឲ្យគេវាស់សំពត់
ស្លៀកសំពត់ខ្លី ដែលខើចលើជង្គង់ ៣៣ សង់ទីម៉ែត្រ នឹងចុះថ្លៃ៩០ ភាគរយ
នារីស្លៀកសំពត់ ខើចត្រឹម ៨ សង់ទីម៉ែត្រលើជង្គង់ ទទួលការចុះថ្លៃ តែ២០ ភាគរយប៉ុណ្ណោះ
ប្រភព៖ បរទេស
ដោយ៖ រ័ត្ន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!