មកពី ផឹកស្រវឹង ខឹងប្រពន្ធ អត់ដាំបាយ វាយប្រពន្ធ ប៉ោងភ្នែក ហើយដុតម៉ូតូចោល
រាជធានីភ្នំពេញ ៖ បុរសម្នាក់ ត្រូវកម្លាំង សមត្ថកិច្ចនគរបាល ប៉ុស្តិ៍ព្រែកថ្មី ចាប់ឃាត់ខ្លួន បញ្ជូនយកមកកាន់ ស្នាក់ការ ប៉ុស្តិ៍ភ្លាមៗ បន្ទាប់ពីបុរសរូបនេះ ប្រើអំពើហិង្សា លើប្រពន្ធ បណ្តាលឱ្យពកក្បាល និងប៉ោងភ្នែក ថែមទាំងបំផ្លាញទ្រព្យសម្បត្តិ ក្នុងផ្ទះ ដោយដុតម៉ូតូ ១គ្រឿង ចោល កាលពីវេលាម៉ោង ៣ និង៣០នាទី រសៀល ថ្ងៃទី១៥ ឧសភា២០១៥ ស្ថិតនៅចំណុច មុខផ្ទះ គ្មានលេខ ភូមិជំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។
សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលប្រើ អំពើហិង្សា មានឈ្មោះ ភួង ផេង អាយុ៥៥ឆ្នាំ ស្នាក់នៅកន្លែង កើតហេតុ និងប្រពន្ធ ជាជនរងគ្រោះឈ្មោះ នៅ សុខនី អាយុ៤៨ឆ្នាំ ស្នាក់នៅជាមួយគ្នា។ មុនពេលកើតហេតុប្រពន្ធឈ្មោះ នៅ សុខនី បានទៅហូបបាញ់ឆែវនៅក្បែរផ្ទះ។
ពេលនោះបុរសជាប្តី ឈ្មោះ ភួង ផេង បានជិះម៉ូតូមួយគ្រឿងធុន C១០០កូរ៉េ ពណ៌ក្រហម មកដល់ផ្ទះ រួចបានស្រែករក ប្រពន្ធ និងបានជេរប្រមាថខ្លាំងៗ ផ្អើលអស់អ្នកជិតខាង នាំគ្នា មករោមមើល លុះពេលប្រពន្ធ ដើរមកដល់ផ្ទះ ស្រាប់តែឈ្មោះ ភួង ផេង នោះស្ទុះទៅចាប់បោចសក់ក្បាលស្ត្រី ជាប្រពន្ធ បោកផ្ទប់ទៅលើដី រួចវាយជាច្រើនដៃចំភ្នែក បណ្តាលឱ្យស្ត្រី ជាប្រពន្ធ រងរបួសបែកភ្នែក និងពកក្បាល។
ភ្លាមៗនោះបុរស ជាប្តីដឹងខ្លួនធ្វើខុស ក៏ទាញម៉ូតូជិះគេចខ្លួន បាត់ស្រមោល ។ សមត្ថកិច្ចបន្តថា បានមួយថ្លៃកន្លងទៅ ឈ្មោះ ភួង ផេង បានផឹកស្រាស្រវឹង ក៏ត្រឡប់មកផ្ទះវិញ ចំពេលប្រពន្ធ មិននៅផ្ទះទៀត ហើយដើរ ទៅបើកឆ្នាំងបាយ មិនទាន់ដាំ ក៏ស្រែក ជេរបញ្ចោ រួចដុតម៉ូតូកញ្ចាស់ ធុនC១០០ កូរ៉េ របស់ខ្លួនចោល បណ្តាលឱ្យរងការ ខូចខាតទាំងស្រុង ។
ភ្លាមៗនោះប្រជាពលរដ្ឋ ជិតខាង បានរាយការណ៍ មកសមត្ថកិច្ច មូលដ្ឋាន ឱ្យចុះមកអន្តរាគមន៍ ឃាត់ខ្លួន បុរសឈ្មោះ ភួង ផេង នោះតែម្តងទៅ ។ សមត្ថកិច្ច បានបញ្ជាក់ បន្ថែមថា បុរសខាងលើ ត្រូវបាននគរបាល ព្រហ្មទណ្ឌ ខណ្ឌច្បារអំពៅ កសាងសំណុំរឿង បញ្ជូនទៅតុលាការ កាលពីព្រឹកថ្ងៃទី១៨ ឧសភា ២០១៥ នេះ ដើម្បីឱ្យចៅក្រមស៊ើបសួរ និងដាក់ទោសតាមច្បាប់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!