នគរបាល ប៉ុស្តិ៍ត្រើយស្លា បង្រ្កាប ល្បែងជល់មាន់ ឃាត់ក្រុមញៀន ល្បែងបាន៤នាក់ និងវត្ថុតាមួយចំនួន
កណ្តាល៖ ដោយទទួលព័ត៌មាន ពីប្រជាពលរដ្ឋ ថាមានក្រុមញៀនល្បែង ជល់មាន់មួយក្រុម កំពុងតែលេង ល្បែងស៊ីសង ប្រភេទល្បែង ប្រជល់មាន់ ទើបលោកនាយ ប៉ុស្តិ៍ត្រើយស្លា បានដឹកនាំកម្លាំង មួយចំនួន ឆ្មក់ចូលបង្ក្រាប ឃាត់ខ្លួនជនសង្ស័យ បាន៤នាក់ រួមទាំងវត្ថុតាង មួយចំនួនផងដែរ ហេតុការណ៍នេះ ធ្វើឡើងកាលពីម៉ោង ១០និង១០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥ នៅចំណុច ក្រោមដើមស្វាយ ដីចំការមួយកន្លែង ចម្ងាយប្រហែល ១០០០ម៉ែត្រ ក្នុងភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
នគរបាលបានឲ្យដឹងថា ជនសង្ស័យដែល ឃាត់បាន ទី១-ឈ្មោះ ហៀក បូរ៉ា (ប៉ុក) ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ ទី២-ឈ្មោះ ស្រ៊ុន បាក់ឡេង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកសិករ ទី៣-ឈ្មោះ អាន តួ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកសិករ និងទី៤-ឈ្មោះ អាន ចិន ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរជាសិស្ស អ្នកទាំង៤ រស់នៅភូមិ ព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
នគរបាលបានបន្តថា មុនពេលកើតហេតុ ដោយមានប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន បានរាយការណ៍មកថា មានក្រុមអ្នកញៀន ល្បែងស៊ីសង ប្រភេទល្បែងប្រជល់មាន់ នៅចំណុចក្រោម ដើមស្វាយដី ចំការគេមួយកន្លែង ដោយឃ្លាតឆ្ងាយ ពីផ្លូវលេខ១១០ ប្រហែល១០០០ម៉ែត្រ ស្ថិតនៅក្នុងភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ។ បន្ទាប់មកលោក នាយប៉ុស្តិ៍ត្រើយស្លា បានដឹកនាំកម្លាំង ធ្វើការបង្ក្រាប ដោយឃាត់ខ្លួនជន សង្ស័យបាន៤នាក់ រួមទាំងវត្ថុតាង ១ខ្នាយដែក ចំនួន២គូ, មាន់ជល់ ចំនួន១ក្បាល , ទូរស័ព្ទ៣គ្រឿង, ប្រាក់ចំនួន ៣៣.៩០០រៀល , បង់សម្រាប់រុំ ជើងមាន់មួយចំនួន ក្រោយមកកម្លាំងនគរបាល បាននាំជនសង្ស័យ ទៅកាន់អធិការដ្ឋាន ដើម្បីកសាង សំណុំរឿងចាត់ការ ទៅតាមនីតិវិធីច្បាប់៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!