បុរសបែកថ្នាំ វាយបែកកញ្ចក់ រថយន្ត និងកញ្ចក់ហាង កាត់សក់ផ្អើល ទាំងយប់
រាជធានីភ្នំពេញ ៖ បុរសបែកថ្នាំម្នាក់បានវាយកញ្ចក់ រថយន្តចតស្ងៀមមួយគ្រឿងបែកខ្ទេច និងវាយកញ្ចក់ហាងកាត់សក់ បែកអស់មួយផ្ទាំង ហើយវាយម៉ូតូរបស់ ម្ចាស់ហាងមួយគ្រឿងទៀតផង កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៧ ឧសភា នៅចំណុចមុខហាងកាត់សក់យីហោពិសី ផ្ទះលេខ១០១ ផ្លូវលេខ១៤៦ សង្កាត់ផ្សារដេរប៉ូ២ ខណ្ឌទួលគោក ។
តាមម្ចាស់ហាង កាត់សក់ខាងលើមានឈ្មោះ ជា ពិសី ភេទស្រី អាយុ៣២ឆ្នាំ ស្នាក់នៅកន្លែង កើតហេតុខាងលើ បានឲ្យដឹងថា ជនបង្កស្នាក់នៅក្បែរកន្លែងកើតហេតុ ជាមនុស្សបែកថ្នាំតែងតែជេរប្រមាថ អ្នកជិតខាងជារៀងរាល់ថ្ងៃ ។
មុនពេលកើតហេតុ ជនបង្កបានដើរទៅគោះទ្វារឲ្យបើក តែម្ចាស់ហាងមិនព្រម បើកឲ្យចូលឡើយ បន្តិចក្រោយមកបុរស បែកថ្នាំបានវាយកញ្ចក់បែក ហើយបានឈានទៅយក មែកស្វាយតូចមួយទៀតទៅវាយធ្វើឲ្យ បែកខ្ទេចកញ្ចក់មួយផ្ទាំង ហើយបានដើរចូល ទៅវាយម៉ូតូស្ទែប ពណ៌ខ្មៅលាយស ពាក់ស្លាកលេខ ភ្នំពេញ ១U ៨៨៩៩ មួយគ្រឿងទៀត ។
បន្ទាប់ពីវាយកញ្ចក់ និងម៉ូតូហើយ ជនបែកថ្នាំនោះបានរត់មក វាយកញ្ចក់រថយន្តម៉ាកATOZ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២Q ៣៩២៩ មួយគ្រឿងចតនៅមុខហាង បែកកញ្ចក់ខ្ទេចអស់បណ្តាលឲ្យរយះ ដៃខ្លួនឯងទាំងសងខាង។
ក្រោយកើតហេតុ នគរបាលប៉ុស្ដិ៍ផ្សារដេរប៉ូ២ បានមកដល់កន្លែងកើតហេតុ ហើយបាននាំខ្លួនបុរសបែកថ្នាំ យកសួរនាំនៅប៉ុស្តិ៍ផ្សារដេររប៉ូ២ ខណ្ឌទួលគោក ហើយម្ចាស់ហាងកាត់សក់ បានដាក់ពាក្យបណ្ដឹងទាមទារ ឲ្យដាក់កញ្ចក់ឲ្យថ្មីឡើងវិញ ដោយមិនយកជាលុយទេ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!