ចាប់ខ្លួនអ្នកកាសែត «សម្លេងសច្ចៈ» ពីបទចែកចាយ គ្រឿងញៀន និងជំរិត ទារប្រាក់ ពីប្រជាពលរដ្ឋ

 
 

កំពង់ធំ៖ អ្នកកាសែត ត្បាញអាយម្នាក់ បម្រើការនៅអង្គភាព «សម្លេងសច្ចៈ» ត្រូវបាន ចាប់ខ្លួនពីបទ ចែកចាយ ប្រើប្រាស់គ្រឿងញៀន និងជំរិតទារប្រាក់ ពីប្រជាពលរដ្ឋ នៅតាមដងផ្លូវ សាធារណៈ។

អភិបាលរង ខេត្តកំពង់ធំ លោក គង់ វិមាន បានឲ្យដឹងនៅ ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ នេះថា អ្នកកាសែត ត្បាញអាយ ឈាន ដន ត្រូវបានចាប់ខ្លួន នៅយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ នៅលើគេហដ្ឋានរបស់ខ្លួន ដោយកម្លាំងអាវុធហត្ថ ខេត្តកំពង់ធំ ដឹកនាំដោយ ព្រះរាជអាជ្ញារងខេត្ត លោក សាយ ណូរ៉ា។

លោក គង់ វិមាន បានបញ្ជាក់ថា ជនសង្ស័យ ញាន ដន និងបក្ខពួក មួយចំនួនទៀត តែងតែស្ទាក់បើករថយន្ត ដេញតាមគោយន្ត ឬ ម៉ូតូ ដឹកឈើធ្វើផ្ទះ និងកសិផលផ្សេងៗ ពីប្រជាពលរដ្ឋ តាមដងផ្លូវ តាមរយ:ការប្រើកាមេរ៉ា ជាអាវុធ ដោយមិនខ្លាចច្បាប់ ឬសមត្ថកិច្ច អាជ្ញាធរនោះឡើយ។ លោក គង់ វិមាន បានបន្តទៀតថា ក្រុមទាំងនេះ បានដាក់គោលដៅ អង្គុយក្នុងរថយន្ត ពីចំណុចព្រំប្រទល់ ខេត្តព្រះវិហារ មកទីរួមខេត្ត កំពង់ធំ និងពីចំណុចសណ្តាន់ មកទីរួមខេត្ត ពោលពួកគេ មិនបានផ្សាយ ព័ត៌មានបង្ហាញ ពីការជួយសង្គមជាតិ និងការរីកចម្រើន នោះឡើយ ក្រៅតែពីអង្គុយស្ទាក់ សម្លុតគំរាមកំហែង ចាំយកលុយ ពីប្រជាពលរដ្ឋ។

បើតាមលោក គង់ វិមាន ក្រុមពួកគេទាំងនេះ ក៏មានទីភ្នាក់ងារ ទូរទស្សន៍ខ្លះផងដែរ ហើយជួនកាល នាំគ្នាទៅយក លុយពីអ្នកនេសាទ ពីចន្លោះ ១០ទៅ៣០ លានរៀលឯណោះ ។ យ៉ាងណាក៏ដោយលោក គង់ វិមាន បានបង្ហាញ ពីវិធានការ តាមចាប់ខ្លួនបក្ខពួក និងដៃជើង ក្រុមនេះនោះទេ។ ក្រោយការចាប់ខ្លួន អ្នកកាសែតរូបនេះ ត្រូវបានឃុំខ្លួន នៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម