បុរស២នាក់ ជិះម៉ូតូលឿនវាក់ ជាមួយស្គូពី កំពុងឆ្លងផ្លូវ ដួលបោក ក្បាលស្លាប់ម្នាក់ របួសធ្ងន់ម្នាក់
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បាត់យ៉ាងអាណោចអាធ័ម នៅលើកំណាត់ផ្លូវជាតិលេខ២ និងបុរសម្នាក់ទៀតរងរបួសធ្ងន់ ខណៈពួកគេជិះម៉ូតូស្មាសមួយគ្រឿងឌុបគ្នាធ្វើដំណើរពី ក្រុងតាខ្មៅឆ្ពោះមករាជធានីភ្នំពេញ ហើយជួបគ្រោះថ្នាក់ចរាចរនៅ ចំណុចមុខរោងចក្រផលិតស្បៀងក្រៀម ផ្លូវជាតិលេខ២ ភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
ហេតុការណ៍នេះបាន កើតឡើងកាលពីវេលាម៉ោង១២ និង០២នាទីរសៀល ថ្ងៃទី១៧ ឧសភា ២០១៥ ។ នគរបាលចរាចរណ៍ មូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមានឈ្មោះ គាសាន លាន ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិថ្មី ក្រុងតាខ្មៅ ខេត្តកណ្តាល ជាអ្នកបើកបរ និងម្នាក់ទៀតឈ្មោះ ប៉ែន ស៊ីនឿន ភេទប្រុស អាយុ៣០ឆ្នាំ ជាអ្នកជិះពីក្រោយ។
ពួកគេ បានជិះម៉ូតូមួយគ្រឿងម៉ាកស្មាស ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1S 4868 ធ្វើដំណើរតាមបណ្តោយ ផ្លូវជាតិលេខ២ក្នុងល្បឿន លឿន លុះមកដល់ចំណុចមុខរោងចក្រផលិត ស្បៀងក្រៀមក៏បានវាក់ជាមួយម៉ូតូស្តូពី មួយគ្រឿងកំពុងជិះឆ្លងផ្លូវ ធ្វើឱ្យជនរងគ្រោះភ័យស្លន់ស្លោកជាន់ហ្វ្រាំងម៉ូតូមិនទាន់ រេចង្កូតជ្រុលដួលម៉ូតូបោកផ្ទប់ទៅ នឹងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យបុរសជា អ្នកឌុបបោកក្បាលនឹងរបាំង ថ្មបែកលលាដ៏ដេកផ្កាប់មុខស្លាប់ យ៉ាងអណោចអាធ័មក្នុងថ្លុកឈាម ចំណែកបុរសម្នាក់ទៀតដែលជិះម៉ូតូខ្ទាតជិត១០ម៉ែត្រ រងរបួសត្រង់ស្មា ហើយម៉ូតូក៏ត្រូវរងការ ខូចខាតផងដែរ។
សមត្ថកិច្ចបន្តថា បន្ទាប់ពីមានករណីនេះម្ចាស់ម៉ូតូស្តូពី បានជិះគេចខ្លួនបាត់ដោយសារឃើញ ម្ចាស់ម៉ូតូស្មាសមានអ្នកស្លាប់ និងរងរបួស ។ សមត្ថកិច្ចបញ្ជាក់ថា ចំពោះហេតុការណ៍នេះម៉ូតូស្មាស់ មិនបានបុកម៉ូតូស្តូពីទេ គឺដោយសារម្ចាស់ម៉ូតូស្មាស បានទាញចង្កូតម៉ូតូគេចទើបរេចង្កូតដួលតែម្តងទៅ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!