យុវជនម្នាក់ តូចចិត្តម្តាយ មិនទៅដណ្តឹង ប្រពន្ធឱ្យ ចង.កស្លាប់ តាមបំណង
ខេត្តកណ្ដាល ៖ យុវជនម្នាក់ហេតុតែចង់បានប្រពន្ធពេក បានបង្ខំឲ្យម្ដាយទៅរកដណ្ដឹងឲ្យ ប៉ុន្តែម្ដាយមិនព្រម ព្រោះស្មានថាកូននិយាយលេង ណាមួយមិនសូវមានលុយផង ធ្វើឲ្យយុវជននោះតូចចិត្តយ៉ាង ខ្លាំងគិតខ្លីលែងចង់រស់ បានសម្រេចចិត្តចង.កសម្លាប់ខ្លួនឯងបណ្ដាលឲ្យស្លាប់ភា្លមៗតាមបំណង និងបានធ្វើឱ្យក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយហួសចិត្តគ្រប់ៗគ្នា។
ហេតុការណ៍នោះបានកើតឡើងកាលពី វេលាម៉ោង១០យប់ ថ្ងៃទី១៦ ឧសភា ២០១៥ នៅចំណុចទួលអាម៉ាត់ ស្ថិតក្នុងភូមិរំលេច ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ យុវជនម្នាក់នោះឈ្មោះ ប៉េង មោក អាយុ២៥ឆ្នាំ មានទីលំនៅក្នុងភូមិឃុំខាងលើ មុខរបរកម្មកររោងចក្រកាត់ដេរ។
តាមប្រភពព័ត៌មានពី មន្ត្រីមួយរូបបានឲ្យដឹងថា នៅមុនពេលកើតហេតុ៣ថ្ងៃ យុវជនខាងលើនោះបាន បង្ខំឲ្យម្ដាយចូលស្ដីដណ្ដឹងកូនក្រមុំគេម្នាក់ ដែលខ្លួនស្រលាញ់ និងមានបំណងយកនាង ធ្វើជាប្រពន្ធឲ្យបាន ។ ខណៈនោះ ស្ត្រីជាម្ដាយមិនបានអើពើឡើយ ព្រោះស្មានថាកូននិយាយលេង ម្យ៉ាងទៀតមិនសូវមានលុយផង លុះដល់ពេលកើតហេតុ ស្រាប់តែយុវជននោះបានចេញ ពីផ្ទះទៅកាន់ទួលខាងលើ ហើយបានធ្វើអត្តឃាតចង.ក សម្លាប់ខ្លួនស្លាប់តែម្ដង។
ប្រពដដែលបានបន្តថា ខណៈនោះបានធ្វើឲ្យក្រុមគ្រួសារ និងសាច់ញាតិ មានការហួសចិត្តយ៉ាងខ្លាំង ព្រោះមិននឹកស្មានថា យុវជននោះគិតខ្លីបែបនេះសោះ ចំណែកស្ត្រីជាម្ដាយក៏ មិនបានចាប់អារម្មណ៌ថា កូនប្រុសរបស់គាត់ម្នាក់នោះ និយាយមែនទែនចឹងដែរ ។
គាត់មានការសោកស្ដាយខ្លាំងណាស់ ព្រោះត្រូវបាត់បង់កូនប្រុសជាទី ស្រលាញ់ម្នាក់បែបនេះ គាត់មិននឹកស្មានថា កូនប្រុសគិតខ្លីបែបនេះសោះ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!