ស្លាប់ទាំងពីរនាក់ ប្តី-ប្រពន្ធ ដោយ សារ គ្រោះថ្នាក់រថយន្ត បុកនិងម៉ូតូ
ពោធិ៍សាត់៖ ប្តី-ប្រពន្ធមួយគូបានស្លាប់បាត់បង់ជីវិតភ្លាមៗ លើដងវិថីមុខសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដោយសាររថយន្ត ម៉ាកកាម៉ារីពណ៌ស្លែ បើកបុកពួកគេពេញទំហឹង ពេលកំពុងធ្វើដំណើរ តាមម៉ូតូ នាវេលាម៉ោង ៥ និង៣០នាទីល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០១៥នេះ។
បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តម៉ាកកាម៉ារី ពាក់ ស្លាកលេខ ពោធិ៍សាត់ ២A-១៧៧១ បើកបរ យ៉ាងលឿនក្នុងទិសដៅពីកើតទៅលិច។ លុះបើកដល់ចំណុច កើតហេតុ ជនរង គ្រោះ ដែលធ្វើដំណើតាមម៉ូតូ បានបើកម៉ូតូ ជិះឡើង ជែងម៉ូតូ សណ្តោងរឺម៉ក មួយ គ្រឿងទៀត ហើយក៏រ៉េចង្កូត ចូល រថយន្តកំពុងបើកបរយ៉ាងលឿនបញ្រ្ចាស់ទិសគ្នា បណ្តាលឲ្យ ជនរងគ្រោះ ទាំងពីរនាក់ ប្តីប្រពន្ធ ស្លាប់ភ្លាមៗនៅ កន្លែងកើតហេតុ។
ចំណែកអ្នកបើកបររថយន្ត ក្រោយជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ ក៏ចុះពីរថយន្តគេចខ្លួនបាត់ទៅ។ សមត្ថកិច្ច មិនទាន់បញ្ជាក់ពី អត្តសញ្ញាណជនរងគ្រោះទាំងពីរនាក់ ប្តីប្រពន្ធនៅឡើយទេ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!