រំជួលចិត្ត! បុរសម្នាក់ រៀបការជាមួយ គូដណ្តឹង ដែលមាន IQ ដូចក្មេង អាយុ៣ ឆ្នាំ

 
 

ចិន៖ បន្ទាប់ពីជួបប្រទះ គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឲ្យរន្ធត់ នារីដែលជាគូដណ្តឹង របស់បុរសម្នាក់ ឈ្មោះ Lu Lei បានរងការប៉ះទង្គិច និងពិការផ្នែកខ្លះ នៃខួរក្បាល ដែលធ្វើឲ្យគាត់ ប្រឈមមុខនឹង ការសំរេចចិត្ត យ៉ាងលំបាកបំផុត។


លោក Lu Lei និងភរិយា ដែលមានបញ្ហាខួរក្បាល ក្លាយជាមនុស្ស ដែលមានចរិក ដូចក្មេងអាយុ ៣ឆ្នាំ

ក្តីប្រាថ្នាក្លាយជាស្វាមីភរិយា រវាងលោក Lu Lei និងអ្នកនាង Pan Xiaoxia ត្រូវបានប្រែប្រួល បន្ទាប់ពីហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ កាលពីឆ្នាំ ២០១០ បានកើតឡើង។ កាលណោះ នៅពេលដែលធ្វើដំណើរ រថយន្តរបស់ លោក Lu បានជួបប្រទះគ្រោះថ្នាក់ នៅលើផ្លូវ ដែលស្ថិតនៅក្បែរ បន្ទាយទាហាន របស់គាត់ ក្នុងខេត្ត Jiangxi។ លោក Lu មិនទទួលរងគ្រោះថ្នាក់ អ្វីធ្ងន់ធ្ងរអ្វីឡើយ ប៉ុន្តែអ្នកនាង Pan បានរងរបួស នៅផ្នែកខាងឆ្វេង នៃខួរក្បាល។

ក្រោយព្យាបាលរួច Pan មិនត្រឹមតែមិនអាច មើលថែខ្លួនឯងនោះទេ តែ បញ្ញា (IQ) របស់នាង ប្រែក្លាយ ដូចទៅនឹង បញ្ញាក្មេងអាយុ ៣ឆ្នាំ ដូច្នោះដែរ ដែលវាមិនអាចធ្វើឲ្យនាង ចាំនរណាម្នាក់បានឡើយ។ គ្រួសារទាំងសងខាង បានឲ្យលោក Lu បំភ្លេច Pan ដែលជាគូដណ្តឹង ប៉ុន្តែ Lu នៅតែរក្សាពាក្យសច្ចៈ របស់គាត់ ហើយពួកគេទាំងពីរ ក៏បានរៀបការ (ក្រោយជួបគ្រោះថ្នាក់ រយៈពេល១០ខែ)។

ចាប់តាំងពីពួកគេ បានរៀបការមក អស់រយៈពេល ៥ឆ្នាំមកនេះ Lu បានបង្រៀនប្រពន្ធ របស់គាត់ ឲ្យញ៉ាំអាហារ និងបង្រៀនឲ្យ និយាយម្តងទៀត។ បន្ថែមពីនេះ Lu បានបង្រៀននាងឲ្យដើរ ដោយយកខ្សែ ចងជើងឆ្វេង របស់ Pan ជាមួយនឹងដៃ ឆ្វេងរបស់គាត់ ដើម្បីជួយទប់ជំហរ ដល់នាង។

ការព្យាបាលគឺ មិនមានតំលៃថោក និងងាយស្រួល នោះទេ តែយ៉ាងណាមិញ បច្ចុប្បន្ននេះ សមត្ថភាព ខួរក្បាល របស់ Pan បានប្រសើរជាងមុនហើយ ពោលគឺប្រហាក់ប្រហែល នឹងក្មេងអាយុ ៦ ឆ្នាំ ដែលធ្វើឲ្យ លោក Lu មានសុទិដ្ឋិនិយម សំរាប់ ថ្ងៃអនាគត តទៅមុខទៀត៕


លោក Lu Lei កំពុងបំពេញការងារក្នុងបន្ទាយទាហាន


លោក Lu Lei និងអ្នកនាង Pan Xiaoxia នៅមុន និងក្រោយពេល ជួបគ្រោះថ្នាក់


លោក Lu Lei កំពុងបញ្ចុកអាហារ ដល់ប្រពន្ធរបស់ខ្លួន

ប្រភព៖ បរទេស

ដោយ៖ រ័ត្ន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម