សពស្ត្រី​ស្លាប់​ហើយ​សង្ស័យ​រស់​ វិញត្រូវ​​កូន ចៅ​​យក​​​ទៅ​ បូជាហើយ បន្ទាប់​ពី​​ ឃើញ​ដង្កូវ​ លូន​ចេញ​ ពី​ច្រមុះ

 
 

ខេត្តបន្ទាយមានជ័យ ៖ ទីបំផុតស្ត្រីដែលគេភ្ញាក់ផ្អើលថាស្លាប់ ហើយរស់ឡើងវិញ ត្រូវបានកូនចៅ និង សាច់ញាតិហែ ទៅបូជាហើយ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៦ ឧសភា ២០១៥ បន្ទាប់ពីដង្កូវ៣ ក្បាលបានលូន ចេញពីច្រមុះ សពទាំងរាងកាយ មិនហើម មិនស្អុយ និងសាច់នៅ ទន់ជាធម្មតា។

នៅមុខទីប៉ាឆាក្នុងបរិវេណវត្តរតនារាម ហៅវត្តផ្សារកណ្ដាលកូនប្រុសស្រីរបស់សពបានប្រាប់ កោះសន្តិភាពថា ដោយសារកាល ពីវេលាម៉ោងជាង៦ព្រឹក ថ្ងៃទី១៦ ឃើញមានដង្កូ វ៣ក្បាលលូន ចេញពីច្រមុះ ម្ដាយរបស់ពួកគេ ទើបពួកគេអស់ចិត្ត ហើយសម្រេច ចិត្តនាំគ្នាធ្វើបុណ្យ និងដង្ហែសព ម្ដាយទៅបូជា។

គួរបញ្ជាក់ថា សពស្ត្រីខាងលើថ្វីត្បិតតែមានដង្កូវលូនចេញពីច្រមុះហើយធ្វើឲ្យកូនប្រុសស្រីគិតថា ម្ដាយ ពួកគេស្លាប់ និងដង្ហែទៅបូជា ប៉ុន្តែពួកគេអះអាងថា រូបរាងកាយម្ដាយរបស់ ពួកគេមិនមាន ក្លិនស្អុយ ឬហើមហើយ សាច់នៅទន់ ដូចមនុស្សធម្មតាដដែល។

បើគិតចាប់ពីថ្ងៃដែលកូនចៅនាំគ្នាធ្វើបុណ្យ និងភ្ញាក់ផ្អើលថាស្លាប់ហើយរស់ឡើងវិញ សពរងគ្រោះមានរយៈ ពេល៦យប់ និង៧ថ្ងៃទៅហើយ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម