ឆាយ បូរ៉ា គ្រោងថត ៤ រឿង ត្រូវការតួសម្ដែងច្រើននាក់
រឿង “3.50″ (៣កន្លះ) របស់ លោក ឆាយ បូរ៉ា នៅមិនទាន់ត្រូវបានអនុញ្ញាត ឲ្យចាក់បញ្ចាំង ពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈនៅឡើយផង បច្ចុប្បន្ននេះផលិតករម្នាក់នេះបានបង្ហើបប្រាប់ ថា គ្រោងថតរឿងចំនួន ៤ រឿង បន្ថែមទៀត ហើយបច្ចុប្បន្នកំពុងតែស្វែងរកតារាសម្ដែងជាច្រើនរូប។
លោក ឆាយ បូរ៉ា បានប្រាប់ថា ៤ រឿងដែលលោកគ្រោងថតនោះ មាន ២ រឿង ជាប្រភេទរឿងភាគ និង ២ រឿងផ្សេងទៀតជាប្រភេទរឿងខ្នាតធំ។ លោកបានរៀបរាប់ថា រឿងភាគមាន រឿង “ស្លឹកចាក” និង រឿង “My dear son” ចំណែករឿងខ្នាតធំ មានរឿង “ផ្ទះងងឹត” និង រឿង “untouchable dream“។
ផលិតករម្នាក់នេះបានបន្តថា រឿង “ស្លឹកចាក” លោកនឹងចេញថតមុនគេ ដោយគ្រោងចេញថតក្នុងអំឡុងខែ មិថុនា ឆ្នាំ ២០១៤ ខាងមុខនេះ ដែលត្រូវចំណាយពេល ៣ ខែ មានទាំងអស់ ៤០ ភាគ ចំណែក ៣ រឿងផ្សេងទៀត លោកគ្រោងថតនៅ ចុងឆ្នាំ ២០១៤ និង ក្នុងឆ្នាំ ២០១៥ ។
“រឿងស្លឹកចាក ហ្នឹងខ្ញុំចាក់នៅ My TV រាល់ថ្ងៃ ខ្ញុំកំពុងតែត្រូវការតួរបន្ថែម ព្រោះខ្ញុំទើបតែជ្រើសរើសតួបានប្រហែល ៨០ %ទេ យើងត្រូវការតួច្រើននាក់ទៀត ព្រោះ ៣ រឿងទៀតយើងអត់ទាន់ជ្រើសបានតួនៅឡើយ”។ លោក ឆាយ បូរ៉ា បញ្ជក់បន្ថែម។
លោក ឆាយ បូរ៉ា បានបញ្ជាក់ប្រាប់ថា ការណ៍ដែលលោកសម្រុកផលិតរឿងទាំងនេះ ដោយលោកមើលឃើញថា វិស័យខ្សែភាពយន្តក្នុងប្រទេសកម្ពុជា បច្ចុប្បន្នកំពុងតែចាប់ផ្ដើមរីកចម្រើន ដូច្នេះ ក្នុងនាមជាផលិតករមួយរូបត្រូវតែចាប់យកឱកាសនេះ។
” រឿងភាគខ្ញុំចង់សាកល្បង ព្រោះគេផ្ដល់ឱកាសឲ្យខ្ញុំ គេមានកញ្ចប់លុយឲ្យខ្ញុំធ្វើស្រាប់ ចំណែករឿងចាក់តាមរោងកុនវិញ ខ្ញុំគិតថា រោងកុនយើងមានច្រើន ទស្សនិកជនក៏មានច្រើនដែរ ដូចនេះយើងមានបទពិសោធន៍ស្រាប់ វាគឺជាឱកាសរបស់យើងហើយ” ។
ផលិតករជោគជ័យ ”រឿងឃ្លាតទៅសែនឆ្ងាយ” រូបនេះមិនបានសម្ដែងសុទិដ្ឋិនិយមថា ខ្សែភាពយន្តដែលលោកគ្រោងនឹងផលិតនេះ នឹងទទួលបានជោគជ័យកម្រិតណានោះឡើយ តែលោកស្នើឲ្យទស្សនិកជនរង់ចាំដាក់ពិន្ទុចុះ ហើយលោកស្វាគមន៍រាល់គំនិតរិះគន់ ក្នុងនៃស្ថាបនាទាំងអស់។
វត្តមានទាំង ៤ រឿង ដែលផលិតកម្មដើមត្នោតគ្រោងថតនេះ គឺជាដំណឹងដ៏ល្អមួយរបស់ តារាសម្ដែងដែលមានបំណងចង់មានមុខនៅក្នុងរឿងរបស់ផលិតករល្បីឈ្មោះម្នាក់នេះ។ លោក ឆាក បូរ៉ា បាននិយាយថា តារាសម្ដែងទាំងអស់អាចទាក់ទងលោកបានតាមរយៈ Facebook របស់លោកផ្ទាល់ដែលមានអាសយដ្ឋាន https://www.facebook.com/prof.chhaybora នោះលោក នឹងលៃរកពេលណាត់ជួប ដើម្បីធ្វើតេស្ត៕0ប្រភព Sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!