ចេញពី​ហូប ​ការ​បើករថយន្ត ​ធ្លាក់​ចូល​រណ្តៅ​ ខុន​ដូ​កំពុង ​សាងសង់

 
 

រាជធានីភ្នំពេញ ៖ រថយន្តហ្វររ៉ាន់ន័រចេញ ពីហូបការជិះគ្នា៣នាក់ ពេលមកដល់ចំណុច ខាងលើបានប៉ះរថយន្តមួយ គ្រឿងផ្លោងហោះទៅធ្លាក់ចូលកប់ភក់រណ្តៅ បុកគ្រឹះរបស់ការដ្ឋានខុនដូន ជម្រៅជិត១០ម៉ែត្រ តែសំណាងល្អមិន បណ្តាលឲ្យមានអ្នករងរបួសទេ ។ ហេតុការណ៍នេះបានកើតឡើងនៅតាម ផ្លូវលេខ២៧១កែង៤៦៤ ភូមិ១ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន កាលពីវេលាម៉ោង៨ និង៥០នាទីយប់ ថ្ងៃទី ១៦ ឧសភា ២០១៥។

អាជីវករលក់ដូរតាមចិញ្ចើម ផ្លូវក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្កម៉ាកហ្វររ៉ាន់ន័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ រដ្ឋ ០៥.២.០៣៣៨ ជិះគ្នា៣នាក់ ប្រុស២នាក់ និងស្រីម្នាក់ ទើបនឹងចេញពីហូបការ បើកបរតាមផ្លូវលេខ២៧១ ពីត្បូងទៅជើង ពេលមកដល់ចំណុចខាងលើ បានប៉ះគ្នាជាមួយរថយន្តមួយគ្រឿងទៀត មិនចាំម៉ាកបណ្តាលឲ្យរថយន្ត បង្ករេចង្កូតទៅបុករបងសង្ក័សីហ៊ុមការដ្ឋានខុនដូបាក់អស់២ផ្ទាំង ហើយរថយន្តហោះចូលទៅ ក្នុងរណ្តៅដែលជីកបុកគ្រឹះបណ្តុះសសរ មានចំរឹងដែករួចហើយ មានជម្រៅជិត ១០ម៉ែត្រ ធ្វើឲ្យរថយន្តក្រឡាប់ផ្កាប់ ផ្ងាធ្លាក់ចូលកប់ភក់ តែសំណាងល្អមិនបណ្តាលឲ្យអ្នកជិះក្នុងរថយន្តរបួសទេ គ្រាន់តែប្រលាក់ភក់ ចំណែកកម្មករដែលដេក នៅក្បែរនោះក៏មិនមានរងរបួសដែរគ្រាន់តែ ភ័យស្លន់ស្លោរត់ចែកជើងគ្នា ។

ក្រោយពេលកើតហេតុម្ចាស់ រថយន្តបានហៅរថយន្តមក ស្ទួចរថយន្តធ្លាក់កប់ភក់ភ្លាមៗ តែអ្នកមើលការសំណង់ មិនព្រមឲ្យស្ទួចទាល់តែ សងសំណងថ្លៃបាក់របង សង្ក័សីចំនួន៤០០ដុល្លារ ទើបឲ្យស្ទួចរថយន្តចេញ បើសិនជាទុកយូរក៏ត្រូវកប់ភក់ដែរ ព្រោះរណ្តៅនោះមានទឹកហូរចេញមករហូត ។ ចុងក្រោយម្ចាស់រថយន្តបង្កមិនចង់ មានរឿងវែងឆ្ងាយបានយល់ព្រមសង សំណង៤០០ដុល្លារហើយស្ទួច រថយន្តយកទៅជួសជុល ៕





ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម