ពិធីការិនី​​ សាសា ​បើក​រថយន្ត​ បុក​ជន​បរទេស​ ហើយ​មិន ​និយាយ​ ជាមួយ​ សមត្ថកិច្ច​ទៀត (មានវីដេអូ)

 
 

រាជធានីភ្នំពេញ ៖ កញ្ញាស្រស់សោភាម្នាក់ដែល គេស្គាល់ថាជាពិធិការិនី និងជាតារាចម្រៀងឈ្មោះ សាសា បានបើករថយន្តស៊េរីទំនើប បុកម៉ូតូជនជាតិបរទេស បណ្តាលអោយដួល បោករងរបួសបាក់ដៃ ត្រូវបានដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ដែលហេតុការណ៍គ្រោះថ្នាក់ចរចរណ៍នេះបង្កភាពភ្ញាក់ផ្អើល ដល់មនុស្សម្នាចោមរោមមើលពេញផ្លូវ បង្កកកស្ទះចរាចរណ៍ណែនណាន់ តាន់តាប់កាលពីវេលាម៉ោង ១១ និង៥០នាទីយប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៥ ស្ថិតនៅតាម បណ្តោយផ្លូវ៤៧៤ កែងមហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន ។

ជនរងគ្រោះមិនត្រូវបានស្គាល់ អត្តសញ្ញាណទេព្រោះ ជាជនបរទេស ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាវ៉េវ សេ១០០ ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 1T-4534 ធ្វើដំណើរតាមផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង ឯភាគីម្ខាងទៀតគឺជាតារា ចំរៀងស្រស់សោភា និងជាពិធិការីឈ្មោះសាសា ជិះរថយន្តមួយគ្រឿងម៉ាក PORCHES ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AD-7888 ជិះតែម្នាក់ឯង ដូចគ្នាធ្វើដំណើរតាមផ្លូវលេខ៤៧៤ ក្នុងទឹសដៅពី កើតទៅលិច ។

តាមសំដីសាក្សីដែលបានឃើញ ហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តរបស់តារា ចម្រៀងធ្វើដំណើរចេញមកពីផ្លូវលេខ៤៧៤បម្រុងបត់ឆ្វេង ឆ្ពោះទៅមហាវិថីព្រះមុនីវង្ស គាប់ជួនម៉ូតូរបស់ជនជាតិបរទេសជិះឆ្លងកាត់ បណ្តាលអោយរថយន្តបុក ដួលបាក់ដៃ ឯខាងរថយន្តគ្រាន់តែក្រពិត ថ្ពាល់ខាងឆ្វេងបន្តិចប៉ុណ្ណោះ ។

តែរឿងដែលគួរអោយចាប់អារម្មណ៍នោះ គឺខាងប្រជាពលរដ្ឋដែលចោមរោម មើលបានប្រាប់អ្នកសារពត៌មានយើងថា គ្រាន់តែបុកភ្លាមមានគេចោមរោមមើល យ៉ាងច្រើនកុះករ រីឯខាងតារាស្រីឯណេះវិញមិន បាននិយាយជាមួយប៉ូលីសទេ គឺព្យាយាមនិយាយ សំរួលតែជាមួយខាងជនជាតិបរទេសម្នាក់ទៀត ដែលជាមិត្តភក្កិរបស់ជនរងគ្រោះតែប៉ុណ្ណោះ ដោយនិយាយជាភាសាអង់គ្លេស និងធ្វើកាយវិការអោយជនបរទេស យល់ព្រមបញ្ចប់រឿងនៅនឹងកន្លែង និងហុចនាមប័ណ្ណមួយសន្លឹកទៅ អោយជនបរទេសប្រាប់ឲ្យទាក់ទងតាម លេខទូរសព្ទ័មករូបនាងនៅថ្ងៃស្អែក ។

មិនតែប៉ុណ្ណោះថែមទាំង មានអ្នកស្តាប់ឮតារាខ្មែររូបស្រស់មួយរូប ដែលគេដឹងថាជាពិធីការិនី ជាតារាចម្រៀង និងជាថៅកែហាងមួយផងនោះ បាននិយាយជាភាសាអង់គ្លេស ប្រាប់ទៅជនបរទេសថា រូបនាងមិនចូលចិត្តអ្នកសារពត៌មានខ្មែរទេ និងមិនចង់អោយមានរឿងវែងឆ្ងាយទេ ហើយអារឿងដែលជនជាតិ បរទេសប៉ះរថយន្តខ្លួន គឺខ្លួនមិនទាមទារសំណងអ្វីទេ ចាំស្អែកទូរស័ព្ទមក និងធ្វើការដោះស្រាយតែ២ នាក់ បានហើយកុំអោយរំខាន ខាងកំលាំងមានសមត្ថកិច្ច ។

ក្រោយពេលកើតហេតុ ខាងភាគីទាំងពីរសំរួល គ្នាក្រៅផ្លូវការស្ងាត់ៗ និយាយខ្សឹបៗមិនអោយរំខាន ដល់សម្ថកិច្ចបន្តិចឡើយ ធ្វើឲ្យសមត្ថកិច្ចដែលឈរចាំ សម្របសម្រួលនោះមិនដឹង ថាការចរចារចប់ទេ ហើយសមត្ថកិច្ចក៏មិន ទៅធ្វើការវាស់វែងអ្វីដែរ គ្រាន់តែជួយសំរួលចរាចរណ៍ កុំអោយស្ទះចរាចរណ៍ ។

បន្ទាប់ពីចរចារជាមួយ ជនបរទេសចប់ហើយ នារីរូបស្រស់ឡើងបើក រថយន្តត្រឡប់ទៅផ្ទះវិញ ជាចៃដន្យរថយន្តអត់ឆេះ ធ្វើឲ្យប្រជាពលរដ្ឋដែលចោមរោមមើល និងសមត្ថកិច្ចជួយរុញ រថយន្តថយក្រោយ បើកទៅអែបចិញ្ចើមផ្លូវ ដើម្បីត្រួតពិនិត្យមើលឡើងវិញ ។

ចំពោះអ្នកដែលចោមរោម មើលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ខាងលើបានធ្វើការរិះគន់ថា គ្រាន់តែតារាចម្រៀង និងពិធិការិនីមួយរូបសោះ មិនចង់និយាយជាមួយ សមត្ថកិច្ចទៅហើយ ចុះទម្រាំតែធំជាងនេះ ទៀតមិនដឹងទៅជាណាទេ ? (ដោយ កោះសន្តិភាព)

វីដេអូពីបណ្តាញសង្គមហ្វេសប៊ុក៖

វីដេអូមួយទៀត ពីបណ្តាញហ្វេសប៊ុក៖





ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម