កូន​ចិត្ត​ តិរច្ឆាន ​ទាញ​ផ្គាក់​ កាប់​ឪពុក ​រយះ​ដើមទ្រូង ​ស្លាប់ ត្រូវ​សមត្ថកិច្ច​ ចាប់ខ្លួន​បាន​ហើយ

 
 

ខេត្តកំពង់ធំ ៖ សមត្ថកិច្ច ចាប់ខ្លួន ឃាតករ ត្រូវជាកូនចិត្តតិរច្ឆាន បានហើយ ដែលបានកាប់សម្លាប់ ឪពុកបង្កើតខ្លួនឯង មួយកាំបិត បណ្តាលអោយស្លាប់ នៅក្នុងភូមិអណ្តោតថ្មី ខាងកើត ឃុំបាក់ស្នា ស្រុកបារាយណ៏ ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៥ នេះ ។

លោកវរៈសេនីយ៏ឯក កែ ខាន់ណារ៉ា ស្នងការរង ទទួលបន្ទុកការិយាល័យ ព្រហ្មទ័ណ្ឌបានឲ្យដឹងថា ជុំវិញករណី អំពើហឹង្សាក្នុងគ្រួសារខាងលើនេះ និងដោយទទួលបាន បទបញ្ជាពីលោកឧត្តមសេនីយ៏ត្រី ជូ សំអាន ស្នងការដ្ឋាន នគរបាលខេត្តកំពង់ធំ ផងនោះ ទើបនៅវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៥ កម្លាំងសមត្ថកិច្ច ស្រុកបារាយណ៏ តាមចាប់ខ្លួនឃាតករ ដៃដល់ ឈ្មោះ ម៉េត មិ ដែលបានសម្លាប់ឪពុក បង្កើត ខ្លួនឯងឈ្មោះ គី មន អាយុ៥១ឆ្នាំ នេះបាន នៅក្នុងព្រៃ ត្រង់ចំណុចព្រំប្រទល់ ឃុំបាក់ស្នា ស្រុកបារាយណ៏ និងឃុំបឹងល្វា ក្នុងស្រុកសន្ទុក ។

បើតាមការអោយ ពីស្រី្ត ដែលត្រូវជាប្រពន្ធ បុរសគ្រោះ និងត្រូវជាម្តាយបង្កើត របស់ជនដៃដល់ បាននិយាយរៀបរាប់ ទាំងអួលដើម.កថា នៅក្នុងគ្រួសារ របស់គាត់ មានកូន៣នាក់ ស្រី២នាក់ និងប្រុស១នាក់ ដែលបានបង្កបញ្ហា ដ៏ធំនេះ សម្រាប់រូបគាត់ ហើយរូបគាត់ហួសចិត្ត មិននឹកស្មានថា វាថ្លើមធំដល់ម្លឹងសោះ រហូតដល់ហ៊ាន លើកដៃ កាប់សម្លាប់ ឪពុកខ្លួនឯង របៀបនេះទេ ដោយគ្រាន់តែ ឪពុកគំរាមរកវ៉ៃ ដោយសារ តែខឹងមួយឆាវ ហើយក៏មិនដែលមាន ឪពុកបង្កើតណា ដាច់ចិត្ត លើកដៃសម្លាប់កូនខ្លួនឯងដែរ ដែលគាត់ស្តីបន្ទោសនេះ គឺគាត់ខ្លាចកូនមានរឿង វាយតប់គ្នា ពេលរាំធុងបាស បង្កជាបញ្ហា ដល់ក្រុមគ្រួសារ តែប៉ុណ្ណោះ ។

បច្ចុប្បន្នសមត្ថកិច្ច កំពុងតែ ចងក្រងសំណុំរឿង និងបញ្ជូនជនសង្ស័យ មកកាន់តុលាការ ដើម្បីចាត់ការ តាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា កាលកាលពីថ្ងៃ១៣ ឧសភា មានករណី អំពើហឹង្សា ក្នុងគ្រួសារ គ្រាន់តែ ឪពុកស្តីបន្ទោស រឿងរាំធុងបាស កូនចិត្តតិរច្ឆាន ទាញផ្គាក់ កាប់ឪពុក រយះដើមទ្រូងស្លាប់ ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម