ឃើញជ្រូកព្រៃ បាក់ជើងចុះផឹក ទឹកនាំគ្នាដេញចាប់ ត្រូវជ្រូកខ្វេះ រងរបួសម្នាក់
ខេត្តប៉ៃលិន ៖ បុរសម្នាក់បានរងរបួសធ្ងន់ ហើយត្រូវគេបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត បន្ទាប់ពីត្រូវជ្រូកព្រៃខ្វេះ ខណៈបណ្តើរសត្វឆ្កែចំនួន៤ក្បាល ដើម្បីទៅមើលចម្ការដំឡូងមីរបស់ខ្លួន ដែលមានចម្ងាយពីភូមិ ប្រហែល៣គីឡូម៉ែត្រ លុះពេលទៅជិតដល់ ស្រាប់តែប្រទះឃើញជ្រូកព្រៃ១ក្បាលទម្ងន់ ប្រហែលជាង១០០គីឡូក្រាម បាក់ជើងមុខម្ខាង កំពុងចុះផឹកទឹកអូរ ក៏ស្រែកហៅមិត្តភក្តិ ៤នាក់នៅក្បែរនោះ នាំគ្នាដេញវាយប្រហារជ្រូក១ក្បាលនោះ ក៏ត្រូវជ្រូកបែរមកដេញខ្វេះវិញ បណ្តាលឱ្យរងរបួសធ្ងន់តែម្តង ។
ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង០៨ និង៣០នាទីព្រឹកថ្ងៃទី១៤ ឧសភា ២០១៥ ស្ថិតនៅចំណុចចម្ការ ក្នុងភូមិកោះកុង សង្កាត់ បយ៉ាខា ក្រុងប៉ៃលិន ។
ប្រភពព័ត៌មានពីជនរងគ្រោះ បានរៀបរាប់ឱ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ រូបគេបានបណ្តើរ សត្វសុនខ (ឆ្កែ) ចំនួន៤ក្បាល ក្នុងគោល បំណងទៅមើលចម្ការដំឡូងមី ដែលបានដាំកាលពីខែមុន ហើយក៏ត្រូវភ្លៀង ជាច្រើនមេកន្លងទៅ លុះដើរទៅដល់ក្បែរអូរ ស្រាប់តែសត្វឆ្កែរបស់ខ្លួនទាំង៤ ក្បាលបាននាំគ្នាព្រូស និងដេញខាំជ្រូកព្រៃដ៏ធំ១ក្បាល មានសម្បុរពណ៌ខ្មៅ និងមានចែនៅសង ខាងមាត់យ៉ាងវែង ។
ប្រភពបន្តទៀតថា ពេលនោះរូបគេក៏ស្រែកហៅមិត្តភក្តិ ចំនួន៤នាក់ទៀតនៅក្បែរចម្ការរបស់ខ្លួន ឱ្យមកជួយដេញវាយសត្វជ្រូក ១ក្បាលនេះ តែត្រូវជ្រូកដែលពិការជើង ម្ខាងនេះបានបែរមកខ្វេះសត្វឆ្កែ១ក្បាល ក្នុងចំណោម៤ក្បាល បណ្តាលឱ្យរបួសធ្លាយពោះ ហើយក៏បន្តដេញខ្វេះមនុស្សអ្នកដេញ ធ្វើឱ្យភ័យរត់គេចខ្លួនព្រោងព្រាតផងដែរ ។
ចំណែករូបគាត់ ដោយសារឃើញជ្រូករបួស ព្រោះឆ្កែខាំ និងរត់ទៅមុខលែងរួច ហើយក៏ស្ទុះទៅវាយ តែត្រូវជ្រូកបែរមកបុកផ្តួល រួចខ្វេះជាច្រើនដង បណ្តាលឱ្យមុតកំភួនជើងខាងស្តាំ និងមុតគូទដេកដួលនៅក្នុងថ្លុកឈាម ។ ពេលនោះដោយ មានឆ្កែមកជួយខាំ ទើបជ្រូក១ក្បាលនេះបន្តរត់គេចខ្លួនចូល ទៅក្នុងព្រៃបាត់ស្រមោលតែម្តង ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!